Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្តូរតួនាទីអ្នកនាំពាក្យក្រសួងការបរទេស ដែលនិយាយមិនសំចៃមាត់

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ដែលគេដាក់រហស្សនាមឲ្យថាជា “អ្នកចម្បាំងចចក” ដោយសារតែការនិយាយមិនសំចៃមាត់របស់លោក ត្រូវបានផ្ទេរទៅកាន់តួនាទីថ្មីនៅក្នុងក្រសួង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងនិយាយថា លោក Zhao បានផ្លាស់ទៅនាយកដ្ឋានគ្រប់គ្រងព្រំដែនគោក និងសមុទ្រ ហើយបច្ចុប្បន្ននេះលោកមានតួនាទីជាអនុប្រធាននៃនាយកដ្ឋានកិច្ចការព្រំដែន និងសមុទ្ររបស់ក្រសួងការបរទេស ។

លោក Zhao ត្រូវបានគេមើលឃើញថាជា អ្នកនាំពាក្យដែលនិយាយមិនចេះសំចៃមាត់ ជាពិសេសគឺការ​ថ្លែង ក៏ដូចជាការ​អះអាង​របស់លោកនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន និង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដែលជា​ញឹក​ញាប់​បាន​បង្ក​ឲ្យមានភាព​ចម្រូងចម្រាស ។

នៅឆ្នាំ ២០២០ លោក​បាន​បង្ហោះ​សារ​ថា យោធា​អាមេរិក​ប្រហែល​ជា​បាន​នាំ​ជំងឺកូវីដ ១៩ ចូលមក​ប្រទេស​ចិន ។ ប៉ុន្តែបន្ទាប់មកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្មតបទៅវិញយ៉ាងខ្លាំង ដោយហៅមេរោគនេះថាជា “វីរុសចិន” ។

គួរបញ្ជាក់ថា លោក Zhao Lijian បានក្លាយជាអនុប្រធាននៃនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេសចិនក្នុងឆ្នាំ ២០១៩ ហើយចំពោះតំណែងជាអ្នកនាំពាក្យរបស់ក្រសួងបរទេសវិញ លោក Zhao ចូលបម្រើការងារមួយនេះតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ថៃ ទទួលស្វាគមន៍អ្នកទេសចរ ចិន ក្រុមដំបូងចូលក្នុងប្រទេសយ៉ាងឱឡារិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម