ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ដាក់ពន្ធនាគារជនជាតិរ៉ូហ៊ីងយ៉ា ១១២នាក់ ដែលព្យាយាមចាកចេញពីប្រទេស
ប្រទេសមីយ៉ាន់ម៉ា បានដាក់ពន្ធនាគារជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន១១២នាក់ ក្នុងនោះមានកុមារ១២នាក់ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ខណៈប៉ុនប៉ងចាកចេញពីប្រទេស។

សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍នៅថ្ងៃអង្គារទី១០ខែមករានេះថា តុលាការនៅទីក្រុង Bogale ក្នុងតំបន់ Ayeyarwady ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសក្រុមនេះកាលពីថ្ងៃទី៦ខែមករា។
របាយការណ៍បន្តថា ក្រុមនេះត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីពួកគេត្រូវបានរកឃើញនៅលើទូកទាំងដែលគ្មានឯកសារផ្លូវការណាមួយ។

ក្នុងចំណោមកុមារទាំង១២នាក់ មាន៥នាក់ អាយុក្រោម១៣ឆ្នាំ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ខណៈកុមារអាយុលើសនេះ ជាប់ពន្ធនាគារ៣ឆ្នាំ។ ពួកគេត្រូវបានផ្ទេរទៅសាលាបណ្តុះបណ្តាលយុវជនកាលពីថ្ងៃចន្ទ។ នេះបើយោងតាមកាសែត។
កាសែតដដែលបន្ថែមថា មនុស្សពេញវ័យទាំងអស់ ត្រូវជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។
គួរបញ្ជាក់ថា ជនមូស្លីមរ៉ូហ៊ីងយ៉ា ត្រូវបានបដិសេធពីភាពជាពលរដ្ឋ និងសិទ្ធិជាមូលដ្ឋានផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ។ មីយ៉ាន់ម៉ា អះអាងថា ពួកគេគឺជា ជនចំណាកស្រុកខុសច្បាប់មកពីអាស៊ីខាងត្បូង។

មនុស្សរាប់សែននាក់ បានភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដែសនៅជិតខាងក្នុងឆ្នាំ២០១៧ បន្ទាប់ពីការបង្ក្រាបយ៉ាងឃោរឃៅដោយយោធា។
មនុស្សជាច្រើនដែលនៅសេសសល់ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្ខាំងនៅក្នុងជំរំដែលជាកន្លែង សេរីភាពរបស់ពួកគេទទួលរងការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ជន ភៀស ខ្លួន រ៉ូហ៊ីងយ៉ា ប្តឹង Facebook ទារសំណង ១៥០ ប៊ីលាន ដុល្លារ ពី បទ សំដី ស្អប់ខ្ពើម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ