ព័ត៌មានអន្ដរជាតិ
ណាតូ និង EU ប្តេជ្ញាគាំទ្រ អ៊ុយក្រែន បន្ថែមទៀត (មានវីដេអូ)
នៅថ្ងៃពុធទី១១ខែមករានេះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងសហភាពអឺរ៉ុប (EU) បានប្តេជ្ញាថា នឹងជំរុញការគាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ហើយបង្កើនកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប និងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ។

ប្រមុខអង្គការណាតូ លោក Jens Stoltenberg បាននិយាយបន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយជាមួយមន្ត្រីកំពូលរបស់ EU ថា “យើងត្រូវតែបន្តពង្រីកភាពជាដៃគូរវាងណាតូ និង EU ហើយយើងត្រូវតែពង្រឹងបន្ថែមទៀតនូវការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន”។
ប្រទេសនៅក្នុងអង្គការណាតូ និង EU បានបញ្ជូនសព្វាវុធក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារទៅឲ្យទីក្រុងកៀវ ដើម្បីជួយវាយតបតកងកម្លាំងទីក្រុងមូស្គូ។

សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងបានប្រកាសថា ឥឡូវនេះពួកគេក៏នឹងផ្គត់ផ្គង់ដល់ អ៊ុយក្រែននូវរថពាសដែកប្រយុទ្ធផងដែរ ប៉ុន្តែទីក្រុងកៀវ បានអង្វរសុំឲ្យបញ្ជូនរថក្រោះធុនធ្ងន់ទំនើបៗថែមទៀត។
លោក Stoltenberg បន្តថា អ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងកៀវ នឹងជួបប្រជុំនៅសប្តាហ៍ក្រោយ ជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដើម្បីពិភាក្សាឲ្យច្បាស់អំពីប្រភេទអាវុធដែលត្រូវការ ហើយតើសម្ព័ន្ធមិត្តនេះ អាចផ្តល់អាវុធទាំងនោះដោយរបៀបណា។

ស្របពេលជាមួយគ្នានោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា “ខ្ញុំគិតថា អ៊ុយក្រែនគួរតែទទួលបានឧបករណ៍យោធាចាំបាច់ទាំងអស់តាមដែលពួកគេត្រូវការ ដូច្នេះ ពួកគេអាចដោះស្រាយបានដើម្បីការពារមាតុភូមិ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី ព្រមានប្រទេសជិត អ៊ុយក្រែន មួយទៀត ជុំវិញកិច្ចសហប្រតិបត្តិការ យោធាជាមួយ ណាតូ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ