Connect with us

ព័ត៌មានអន្ដរជាតិ

WHO ជំរុញ​ឲ្យអ្នក​​ដំណើរ​ពាក់​ម៉ាស ដោយសារអូមីក្រុង ក្លាយពូជប្រភេទថ្មី

បានផុស

នៅ

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធទី១១ខែមករានេះថា ប្រទេសនានា គួរតែពិចារណាលើការណែនាំឲ្យអ្នកដំណើរផ្លូវឆ្ងាយ ត្រូវពាក់ម៉ាស ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដប្រភេទអូមីក្រុងក្លាយពូជចុងក្រោយបំផុត នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី WHO និងអឺរ៉ុបបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅអឺរ៉ុប អូមីក្រុងក្លាយពូជប្រភេទ XBB.1.5 ត្រូវបានរកឃើញក្នុងចំនួនតិចតួច ប៉ុន្តែកំពុងកើនឡើង។

មន្ត្រីជាន់ខ្ពស់ផ្នែកសង្គ្រោះបន្ទាន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា អ្នកដំណើរគួរតែត្រូវបានណែនាំឲ្យពាក់ម៉ាសនៅតាមកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាជើងហោះហើរផ្លូវឆ្ងាយជាដើម។ នេះគួរតែជាការណែនាំ ដល់អ្នកដំណើរដែលមកពីគ្រប់ទីកន្លែង ដែលមានការរីករាលដាលនៃការចម្លងជំងឺកូវីដ១៩។

លោកស្រី Catherine Smallwood

មន្ត្រីសុខាភិបាលនិយាយថា អូមីក្រុងក្លាយពូជ XBB.1.5 ដែល WHO ប្រកាសថាជាប្រភេទវីរុសឆ្លងលឿនជាងគេបំផុតលើពិភពលោកគិតមកទល់ពេលនេះ គឺទទួលខុសត្រូវចំនួន ២៧,៦% នៃករណីកូវីដនៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី០៧ខែមករាឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ XBB.1.5 នឹងបង្កឲ្យមានរលកនៃការឆ្លងជាសកលដែរឬក៏យ៉ាងណា។ អ្នក​ជំនាញ​និយាយ​ថា វ៉ាក់សាំង​បច្ចុប្បន្ន នៅតែ​ការពារ​ពីការចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ ការចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការ​ស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ WHO ព្រមានថា XBB.1.5 ជាវីរុសកូវីដបំប្លែងខ្លួនក្លាយពូជ ឆ្លងខ្លាំងបំផុត មិនធ្លាប់ជួបសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ធនាគារឯកជន
សន្តិសុខសង្គម២២ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម