Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល ចេញបញ្ជាចាប់ខ្លួនមន្ត្រីកំពូលៗ បន្ទាប់ពីផ្ទុះកុបកម្ម

បានផុស

នៅ

អាជ្ញាធរយុត្តិធម៌របស់ប្រទេសប្រេស៊ីល បានបញ្ជាឲ្យចាប់ខ្លួនមន្ត្រីរដ្ឋការកំពូលៗ បន្ទាប់ពីកុបករ សម្រុកចូលអគាររដ្ឋាភិបាលសំខាន់ៗក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្ត្រីម្នាក់ដែលត្រូវបានចាប់ខ្លួន រួចទៅហើយនោះ គឺជាអតីតមេបញ្ជាការប៉ូលិស។

យោងតាមការិយាល័យមេធាវី, មន្ត្រីទាំងនោះ ក៏រាប់បញ្ចូលទាំងអតីតប្រធានសន្តិសុខរដ្ឋរបស់ទីក្រុង ប្រាស៊ីលីយ៉ា លោក Anderson Torres និងអ្នកផ្សេងទៀតផងដែរ ដែលទទួលខុសត្រូវចំពោះទង្វើ ដែលឈានទៅរកការផ្ទុះកុបកម្ម។

លោក Anderson Torres

ទោះបីជាយ៉ាងណាក៏ដោយ លោក Torres បានបដិសេធតួនាទីណាមួយនៅក្នុងកុបកម្មនេះ។

មេបញ្ជាការប៉ូលិស វរសេនីយ៍ឯក Fábio Augusto ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីអ្នកគាំទ្រអតីតប្រធានាធិបតី Jair Bolsonaro សម្រុកចូលសភា វិមានប្រធានាធិបតី និងតុលាការកំពូល។

គួរបញ្ជាក់ជាថ្មី កុបកម្មបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី Luiz Inácio Lula da Silva ស្បថចូលកាន់តំណែង។

ក្នុងទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​បាតុករ​រាប់​ពាន់​នាក់ ដែល​ខ្លះ​ពាក់​អាវ​កីឡា​បាល់ទាត់​ប្រេស៊ីល​ពណ៌​លឿង និង​គ្រវី​ទង់​ជាតិ បាននាំគ្នាវាយ​ប៉ូលិស និង​ទម្លុះរបាំង សម្រុកចូលអគាររដ្ឋ។

ក្រុមមន្ត្រីនិយាយថា ក្នុងចំណោមមនុស្សប្រហែល១៥០០នាក់ដែលត្រូវបានចាប់ខ្លួន និងនាំយកទៅស្ថានីយប៉ូលិសបន្ទាប់ពីកុបកម្មនោះ គឺមានជិត៦០០នាក់ ត្រូវបាននាំយកទៅកន្លែងផ្សេងទៀត ដែលមន្ត្រីប៉ូលិសមានពេលប្រាំថ្ងៃដើម្បីចោទប្រកាន់ពួកគេជាផ្លូវការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រជាជនប្រេស៊ីល រាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នា ថ្កោលទោសកុបករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម