Connect with us

ព័ត៌មានអន្ដរជាតិ

នាវាចម្បាំងរុស្សី បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ធ្វើសមយុទ្ធសង្រ្គាម ពេលឆ្ពោះដំណើរទៅ អង់គ្លេស

បានផុស

នៅ

នាវាចម្បាំងរុស្សីដែលបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon បានធ្វើសមយុទ្ធសង្រ្គាម នៅពេលធ្វើដំណើរឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ បង្ហាញពីនាវាចម្បាំង Admiral Gorshkov វាយបក ចំពោះការវាយប្រហារពីអាកាសរបស់សត្រូវក្នុងសមុទ្រន័រវេសដែលមានទឹករលកធំៗ ពោលគឺក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ពីរុស្ស៊ី ដាក់ឲ្យនាវានេះចូលបំពេញបេសកកម្មដើម្បីប្រជែងជាមួយលោកខាងលិច។

នាវានេះ ត្រូវបានបំពាក់ដោយមីស៊ីល Zircon ដែលមានសមត្ថភាពនុយក្លេអ៊ែរ Mach 9 ធ្វើដំណើរក្នុងល្បឿន ១១២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដូចមីស៊ីល Kalibr ដែរ។

ការអត្ថាធិប្បាយក្នុងទូរទស្សន៍ Zvezda TV បានឲ្យដឹងថា “គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីសាកល្បងប្រតិបត្តិការនៃសៀគ្វីការពារដែនអាកាស ប្រព័ន្ធភ្លើងអាកាសនិងអេឡិចត្រូនិច ប្រព័ន្ធភ្លើងប្រឆាំងយន្តហោះ ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចយុទ្ធសាស្ត្រ និងប្រព័ន្ធគ្រប់គ្រងសៀគ្វីការពារអាកាស”។

ទូរទស្សន៍នេះផ្សាយថា ភារកិច្ចត្រូវបានសម្រេចដោយជោគជ័យ។ នាវាចម្បាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ការវាយប្រហារពីអាកាសក្នុងរយៈកម្ពស់ខ្ពស់ និងទិសដៅផ្សេងៗ។

នាវា Gorshkov ដែលកំពុងដាក់ពង្រាយជាលើកដំបូង បានចេញដំណើរពីទីក្រុង Severomorsk កាលពីសប្តាហ៍មុន ហើយគ្រោងនឹងឆ្លងកាត់ប្រទេសអង់គ្លេស មុនព្រឹត្តិការណ៍ហ្គេមសង្រ្គាមនៅសមុទ្រមេឌីទែរ៉ាណេ ប៉ុន្តែទីក្រុងមូស្គូ មិនទាន់បង្ហាញពីពេលវេលា ឬផ្លូវពិតប្រាកដសម្រាប់នាវាចម្បាំងនោះទេ។

វិមានក្រឹមឡាំងអះអាងថា បន្ទាប់ពីចេញដំណើរលើការដាក់ពង្រាយលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន នាវានេះបានបាញ់សាកល្បងភ្លាមៗនូវមីស៊ីល Zircon ទំនើបដែលមានសមត្ថភាពនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ Barents ដោយវាយប្រហារគោលដៅចម្ងាយ ៩៩៧គីឡូម៉ែត្រក្នុងសមុទ្រ ស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ដាក់នាវាចម្បាំងទី១ បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ចូលក្នុងប្រតិបត្តិការប្រយុទ្ធ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម