Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ត្រៀមបង្រៀនទ័ព អ៊ុយក្រែន ឲ្យចេះប្រើប្រព័ន្ធការពារដែនអាកាស

បានផុស

នៅ

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបង្រៀនកងកម្លាំងអ៊ុយក្រែនឲ្យចេះប្រើប្រព័ន្ធខែលការពារដែនអាកាស Patriot នៅឯមូលដ្ឋានយោធា Fort Sill ក្នុងរដ្ឋ Oklahoma នាសប្តាហ៍ក្រោយ ដើម្បីទប់ទល់នឹង រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកមេបញ្ជាការ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា “ការបង្ហាត់បង្រៀននេះនឹងប្រើរយៈពេលច្រើនខែ ហើយនឹងបង្វឹកលើទាហានអ៊ុយក្រែនប្រមាណពី ៩០ ទៅ ១០០ នាក់ ដើម្បីឲ្យចេះទាំងប្រតិបត្តិការ ការថែរក្សា និងជំនាញពាក់ព័ន្ធផ្សេងទៀតលើប្រព័ន្ធខែលការពារដែនអាកាស Patriot ” ។

ការបង្ហាត់បង្រៀននេះកើតឡើង បន្ទាប់ពីកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធាចំនួន ១.៨៥ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមទាំងខែលការពារមីស៊ីល Patriot ផងដែរ ។

គួរបញ្ជាក់ថា ការ​ប្រកាសផ្ដល់ជំនួយ​នេះបាន​ធ្វើ​ឡើង ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មានរបស់លោក Biden ​រួម​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky នៅឯ​សេតវិមាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មេដឹកនាំ Chechen ថា លោកខាងលិចយក អ៊ុយក្រែន ធ្វើជាកន្លែងលាង​លុយខ្មៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម