ព័ត៌មានអន្ដរជាតិ
ផ្ទុះ Power Bank ក្នុងយន្តហោះសិង្ហបុរី អ្នកដំណើរព្រលឹងចុងសក់!
អ្នកដំណើរ២នាក់បានរងរបួស បន្ទាប់ពី Power Bank ផ្ទុះឆេះលើជើងហោះហើររបស់ក្រុមហ៊ុន Scoot ខណៈយន្តហោះហៀបនឹងហោះឡើងឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារទី១០ខែមករា។

ឆ្លើយតបទៅនឹងសំណួររបស់ CNA, ក្រុមហ៊ុន Scoot បាននិយាយថា “ជើងហោះហើរ TR993 ដែលនឹងហោះចេញពីទីក្រុងតៃប៉ិ ទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី១០ខែមករា បានបង្វែរក្បាលត្រលប់ទៅច្រកចូលព្រលានវិញ បន្ទាប់ពី power bank របស់អ្នកដំណើរម្នាក់ផ្ទុះឆេះ ខណៈយន្តហោះស្ថិតនៅលើដី”។
យោងតាមក្រុមហ៊ុន Scoot, ម្ចាស់ power bank និងដៃគូរបស់គាត់ បានរងការរលាកម្រាមដៃតិចតួច ហើយត្រូវបានគេផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ពួកគេ។

ផ្អែកលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, យន្តហោះរបស់ក្រុមហ៊ុន Scoot កំពុងរំកិល ត្រៀមហោះឡើងនៅអាកាសយានដ្ឋាន Taoyuan ក្នុងទីក្រុងតៃប៉ិ ពេលដែលអាជ្ញាធរអាកាសយានដ្ឋាន ត្រូវបានជូនដំណឹងថាមានភ្លើងឆេះក្នុងកាប៊ីននៅម៉ោងប្រហែល ៧:៤០នាទីយប់។
អាជ្ញាធរអាកាសយានដ្ឋាន បានបញ្ជូនក្រុមពន្លត់អគ្គិភ័យទៅ ហើយយន្តហោះត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅច្រកចូលព្រលានវិញ បន្ទាប់ពីភ្លើងត្រូវបានពន្លត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៣ តែចុះចតនៅឆ្នាំ២០២២

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម