Connect with us

ព័ត៌មានអន្ដរជាតិ

បំផ្ទុះគ្រាប់​បែក​អត្តឃាត ខាង​ក្រៅ​ក្រសួង​ការ​បរទេស​អាហ្វហ្គានីស្ថាន សម្លាប់មនុស្សច្រើននាក់

បានផុស

នៅ

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត ​នៅ​ខាង​ក្រៅ​ក្រសួង​ការ​បរទេស​អាហ្វហ្គានីស្ថាន ​ក្នុងទី​ក្រុង​កាប៊ុល ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសនិយាយថា ជនស៊ីវិលចំនួន៥នាក់ត្រូវបានសម្លាប់ ប៉ុន្តែមន្ត្រីតាលីបង់អះអាងថា ពេលនេះមនុស្សស្លាប់កើនដល់ជាង២០នាក់ហើយ។

ទីភ្នាក់ងារមនុស្សធម៌អ៊ីតាលី Emergency NGO ក្នុងទីក្រុងកាប៊ុល និយាយថា ខ្លួនបានទទួលអ្នករបួសជាង ៤០ នាក់ ហើយចំនួនអ្នកស្លាប់កំពុងបន្តកើនឡើង។

ក្រុមតាលីបង់និយាយថា ការវាយប្រហារនេះ បានកើតឡើងប្រហែលម៉ោង ១៦:០០ (ម៉ោងក្នុងស្រុក) នៅពេលអ្នកបំផ្ទុះគ្រាប់បែក ព្យាយាមចូលទៅក្នុងអគារក្រសួង ប៉ុន្តែមិនអាចចូលបាន។

តំបន់នៃការបំផ្ទុះគ្រាប់បែកនេះ គឺមានស្ថានទូតរបស់ប្រទេសជាច្រើនដូចជា តួកគី និងចិនជាដើម

សាខាក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម ដែលត្រូវបានគេស្គាល់ថា រដ្ឋឥស្លាមខេត្ត Khorasan (Isis-K) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅក្នុងការបង្ហោះលើ Telegram។

យោងតាមរបាយការណ៍ គណៈប្រតិភូចិនគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីអាហ្វហ្គានីស្ថាននៅខាងក្នុងអគារក្រសួងការបរទេស នៅពេលការវាយប្រហារផ្ទុះឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បំផ្ទុះគ្រាប់បែកអត្តឃាត ពេល សិស្សកំពុង ប្រលងនៅ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស ១៩នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម