Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់ការសង្ស័យថា ចិន ជិតដល់ពេលលុកលុយ តៃវ៉ាន់ ហើយ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានដាក់ការសង្ស័យថា ការលុកលុយរបស់ចិនមកលើកោះតៃវ៉ាន់គឺជិតដល់ពេលហើយ ដូចអ្វីដែលលោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរវាងប្រមុខការពារជាតិ និងគោលនយោបាយការបរទេសអាមេរិក និងជប៉ុនអញ្ចឹង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Austin បាន​ចង្អុល​បង្ហាញ​ថា​ “​អ្វី​ដែល​យើង​កំពុង​ឃើញ​នាពេល​ថ្មីៗ​នេះ​គឺជា ​អាកប្បកិរិយា​ញុះញង់​ខ្លាំង​បំផុត​របស់កងកម្លាំង​របស់​ចិន ជាពិសេសសកម្មភាពដែនអាកាស និងការធ្វើនាវាចរលើផ្ទៃទឹកទាំងនៅច្រកសមុទ្រ និងជុំវិញកោះតៃវ៉ាន់ ហើយខ្ញុំ​សង្ស័យ​យ៉ាង​ខ្លាំងថា ​រឿងលុកលុយលើតៃវ៉ាន់នឹងកើតឡើង” ។

ទន្ទឹមនោះ លោក Austin ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​រក្សា​បណ្តាញ​ទំនាក់ទំនង​បើកចំហរទាំងអស់ផងដែរ ព្រោះថាកិច្ច​សន្ទនា​នោះ​មាន​សារៈ​សំខាន់​​ខ្លាំងណាស់ ។

ភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិកាន់តែក្ដីដូចបាយពុះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះកាលពីខែសីហា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសចិនបានព្រមានម្តងហើយម្តងទៀតថា នឹងប្រើប្រាស់មធ្យោបាយចាំបាច់ទាំងអស់ដើម្បីបង្កើតការគ្រប់គ្រងពេញលេញលើកោះនេះ ប៉ុន្តែទោះយ៉ាងណាចិននៅតែទទូចថា ក៏នឹងស្វែងរកដំណោះស្រាយតាមលក្ខណៈការទូតផងដែរ ។

កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានប្រកាសសមយុទ្ធយោធាថ្មីមួយនៅជិតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់សមាជិកសភាអាល្លឺម៉ង់ និងលីទុយអានី ទៅកាន់កោះនេះ ។ យោងតាមអ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា សមយុទ្ធនេះនឹងរួមបញ្ចូលទាំងសមយុទ្ធដែនសមុទ្រ និងលំហអាកាស ហើយនឹងផ្តោតលើការវាយលុកតាមដីគោក និងតាមអាកាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ចិន មិនអនុញ្ញាតឲ្យតំបន់ប៉ាស៊ីហ្វិកក្លាយជាចំណុចក្ដៅសម្រាប់ជម្លោះភូមិ​សាស្រ្តនយោបាយនោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម