Connect with us

ព័ត៌មានអន្ដរជាតិ

៣ខែទៀត ឥណ្ឌា នឹងវ៉ាដាច់ ចិន ក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក

បានផុស

នៅ

របាយការណ៍របស់អង្គការសហប្រជាជាតិបានព្យាករថា ចំនួនប្រជាជនឥណ្ឌានឹងវ៉ាដាច់ចិននៅថ្ងៃទី១៤ខែមេសាឆ្នាំនេះ ក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអាស៊ីខាងត្បូងមួយនេះ បច្ចុប្បន្នមានប្រជាជនចំនួន ១.៤១ពាន់លាននាក់ បើធៀបនឹងប្រជាជនចិនចំនួន១.៤៥ពាន់លាននាក់ ប៉ុន្តែអត្រាកំណើតខ្ពស់ និងចំនួនប្រជាជនវ័យក្មេងកាន់តែច្រើន នឹងធ្វើឲ្យឥណ្ឌា ដណ្តើមតំណែងចិនជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៥០មក។

អ្នកជំនាញនិយាយថា និន្នាការនេះត្រូវបានកំណត់ថា នឹងបន្តរហូតដល់ចប់សតវត្សរ៍ទី២១ ខណៈចំនួនប្រជាជនឥណ្ឌាបន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយចំនួនប្រជាជនចិនចាប់ផ្តើមថយចុះ។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា នៅត្រឹមថ្ងៃទី១៥ខែមេសា ចំនួនប្រជាជនឥណ្ឌានឹងឈានដល់ ១ ៤២៥ ៧៧៥ ៨៥០នាក់។

នៅក្នុងប្រទេសឥណ្ឌា ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនបច្ចុប្បន្នគឺមានអាយុក្រោម២៥ឆ្នាំ ហើយមួយភាគបួនមានអាយុក្រោម១៥ឆ្នាំ។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ចិន មាន​តែ​មួយ​ភាគ​បួន​នៃ​ប្រជាជនប៉ុណ្ណោះ ​ដែល​មាន​អាយុ​ក្រោម២៥​ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ឆ្នាំក្រោយ ឥណ្ឌា នឹងវ៉ាដាច់ ចិន ជាប្រទេស មានប្រជាជនច្រើនបំផុត លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១៥ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម