ព័ត៌មានអន្ដរជាតិ
ពេជ្ឈឃាដក្រុម ISIS បាត់ខ្លួនយ៉ាងអាថ៌កំបាំង ពីពន្ធនាគារអាមេរិក
សមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុម ISIS Beatle ដែលកំពុងមានទោសជាប់ពន្ធនាគារពេញមួយជីវិត ដោយសារការធ្វើទារុណកម្ម និងសម្លាប់ចំណាប់ខ្មាំងជនជាតិអាមេរិក បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីប្រព័ន្ធពន្ធនាគាររបស់សហរដ្ឋអាមេរិក ជាហេតុបង្កឲ្យមានកំហឹងពុះកញ្ជ្រោល និងការជជែកបែកផ្សែងក្នុងចំណោមសមាជិកគ្រួសារនៃជនរងគ្រោះ។

លោក Alexanda Kotey អាយុ៣៩ឆ្នាំលែងជាប់ឃុំឃាំងនៅពន្ធនាគារសុវត្ថិភាពខ្ពស់ Canaan ក្នុងរដ្ឋ Pennsylvania ទៀតហើយ។ នេះបើយោងតាមការលាតត្រដាងពីការិយាល័យពន្ធនាគារសហព័ន្ធ។
បុរសមានដើមកំណើតក្នុងទីក្រុងឡុងដ៍រូបនេះ ត្រូវបានចាប់ដាក់ពន្ធនាគារនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បន្ទាប់ពីសារភាពកំហុសក្នុងឆ្នាំ២០២១ ចំពោះការចោទប្រកាន់ចំនួន៨ករណីទាក់ទងនឹងការចាប់ពង្រត់ ការធ្វើទារុណកម្ម និងការកាត់ក្បាលចំណាប់ខ្មាំងឲ្យក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី ចន្លោះឆ្នាំ ២០១២ដល់ឆ្នាំ២០១៥។

គាត់បានទទួលយកកិច្ចព្រមព្រាងដែលរួមមានតម្រូវការកិច្ចសហប្រតិបត្តិការ និងបានចៀសវាងការជាប់ទោសនៅពន្ធនាគារ ADX Florence ក្នុងរដ្ឋ Colorado។
ឥឡូវនេះ ពោលគឺតិចជាងប្រាំមួយខែក្រោយមក គាត់មិនត្រូវបានចុះបញ្ជីថាស្ថិតនៅក្នុងមន្ទីរឃុំឃាំង BOP លើគេហទំព័ររបស់ប្រព័ន្ធពន្ធនាគារទេ ហើយគេក៏មិនទាន់ដឹងច្បាស់ដែរថា លោក Kotey ស្ថិតនៅទីណាឲ្យពិតប្រាកដ។

អ្នកនាំពាក្យ BOP លោក Donald Murphy បានបញ្ជាក់ទៅកាន់កាសែត The Scottish Daily Record ថា លោក Alexanda Amon Kotey បច្ចុប្បន្នមិនស្ថិតនៅក្នុងការឃុំឃាំងរបស់ BOP ទេ ប៉ុន្តែមិនបានបង្ហាញពីមូលហេតុណាមួយឡើយ។
អ្នកនាំពាក្យរូបនេះក៏បានកត់សម្គាល់ផងដែរថា BOP មិនអាចផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីអ្នកទោសបានទេ ដោយសារហេតុផលសុវត្ថិភាព សន្តិសុខ ឬឯកជនភាព។

គួរបញ្ជាក់ថា លោក Kotey គឺជាសមាជិកនៃក្រុមភេរវករ “Beatle” ដែលដឹកនាំគម្រោងចាប់ចំណាប់ខ្មាំង ដោយបានចាប់ជនជាតិលោកខាងលិចរាប់សិបនាក់ជាឈ្លើយ កាលពីមួយទសវត្សរ៍មុន។
រូបរាងរបស់ពួកគេ តែងតែធ្វើឲ្យដក់ជាប់ក្នុងភាពភ័យខ្លាចរបស់ចំណាប់ខ្មាំង។ ពិភពលោកក៏ភ័យរន្ធត់ផងដែរចំពោះវីដេអូឃោសនារបស់ពួកគេ ដែលក្នុងនោះជនរងគ្រោះ ត្រូវបានគេដង្ហែក្នុងឈុតពណ៌ទឹកក្រូច មុនពេលត្រូវបានកាត់ក្បាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?