ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Elon Musk បាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា
Elon Musk បានបង្កើតប្រវត្តិសាស្ត្រដ៏អាក្រក់មួយសម្រាប់ខ្លួនលោកផ្ទាល់ក្នុងកំណត់ត្រាពិភពលោក Guinness ដោយសារតែមួយរយៈនេះទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះជាខ្លាំងមិនធ្លាប់មាន ។

បើតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានខាតបង់លុយប្រមាណ ១៦៥ ពាន់លានដុល្លារ គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ ។ ប៉ុន្តែប្រភពផ្សេងៗទៀតប៉ាន់ប្រមាណថា ទ្រព្យសម្បតិ្តផ្ទាល់ខ្លួនលោក គឺអាចបាត់បង់ដល់ ២០០ ពាន់លានដុល្លារឯណោះ ។
ការបាត់បងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបណ្តាលមកពីក្រុមហ៊ុនឡាន Tesla របស់លោក បានធ្លាក់ចុះភាគហ៊ុនយ៉ាងសន្ធប់រហូតដល់ ៦៥ ភាគរយក្នុងឆ្នាំ ២០២២ ខណៈការប្រកាសទិញ Twitter ដែលមានតម្លៃ ៤៤ ពាន់លានដុល្លារ ក៏កាន់តែធ្វើឲ្យភាគហ៊ុន Tesla ច្របូកច្របល់កាន់តែខ្លាំងផងដែរ ។

កត្តានេះហើយបានទាញ Elon Musk ឲ្យធ្លាក់ចេញពីតំណែងជាមហាសេដ្ឋីមានជាងគេបំផុតលើសកលលោក ដែលបើកផ្លូវឲ្យមហាសេដ្ឋីបារាំងលោក Bernard Arnault ប្រធានក្រុមហ៊ុន LV អង្គុយលើកៅអីជំនួសវិញ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណជាង ១៩០ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ក្រុមហ៊ុន Microsoft លែងទទួលខុសត្រូវលើ Window 8.1 ទៀតហើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ