ព័ត៌មានអន្ដរជាតិ
អាមេរិក តែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតឯកសារសម្ងាត់ ដែលលោក បៃដិន កំពុងកាន់កាប់
អគ្គមេធាវីអាមេរិកលោក Merrick Garland បានតែងតាំងរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតឯកសារសម្ងាត់ដែលលោកប្រធានាធិបតី ចូ បៃដិន កំពុងកាន់កាប់។ សេតវិមានបានបញ្ជាក់ថា លោក បៃដិន បានរក្សាទុកឯកសាររសើបចំនួនពីរបាច់ នៅក្នុងយានដ្ឋានរបស់គាត់ និងនៅការិយាល័យសាកលវិទ្យាល័យមួយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ លោក Garland បានតែងតាំងរដ្ឋអាជ្ញាសហព័ន្ធលោក Robert Hur ជារដ្ឋអាជ្ញាពិសេស ដោយអះអាងថា លោក Hur នឹងអនុវត្តការទទួលខុសត្រូវរបស់គាត់ក្នុងលក្ខណៈម៉ឺងម៉ាត់ និងបន្ទាន់។
ដោយត្រូវបានតែងតាំងជាមេធាវីសហរដ្ឋអាមេរិកនៅ Maryland ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៧ លោក Hur បានលាលែងពីតំណែងនោះភ្លាមៗបន្ទាប់ពីលោក បៃដិន ចូលកាន់តំណែង។ កាលពីមុន គាត់ធ្លាប់ធ្វើការជាមួយនាយក FBI លោក Christopher Wray។

ក្នុងនាមជាអគ្គរដ្ឋអាជ្ញានៃរដ្ឋ Maryland លោក Hur បានដឹកនាំការស៊ើបអង្កេតលើការលួចព័ត៌មានសម្ងាត់ដោយអ្នកម៉ៅការរបស់ទីភ្នាក់ងារសន្តិសុខជាតិពីរនាក់ ធ្វើឲ្យពួកគេជាប់ពន្ធនាគារ។
ទីប្រឹក្សាសេតវិមាន លោក Richard Sauber បានបញ្ជាក់ក្នុងសប្តាហ៍នេះថា មេធាវីរបស់លោក បៃដិន បានរកឃើញឯកសារសម្ងាត់នៅការិយាល័យមួយក្នុងមជ្ឈមណ្ឌល Penn Biden Center for Diplomacy and Global Engagement ក្នុងខែវិច្ឆិកា។

ដោយឡែក CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា កាលពីជំនាន់លោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតី ឯកសារទាំងនោះរួមមានព័ត៌មានរសើបអំពីប្រទេសអ៊ុយក្រែន អ៊ីរ៉ង់ និងចក្រភពអង់គ្លេស។
លោក Sauber ក៏បានបញ្ជាក់ផងដែរថា ប្រអប់ឯកសារសម្ងាត់ទីពីរ ត្រូវបានរកឃើញនៅយានដ្ឋានមួយក្នុងផ្ទះរបស់លោក បៃដិន នៅ Delaware៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក បៃដិន ចុះទៅ ពិនិត្យព្រំដែន ភាគ ខាង ត្បូង សហរដ្ឋ អាមេរិក ជា លើក ដំបូង ចាប់ តាំង ពី ឡើង កាន់ អំណាច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ