ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានបារាំង កុំផ្គត់ផ្គង់រថពាសដែកធុនធ្ងន់ដល់អ៊ុយក្រែន (មានវីដេអូ)
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានព្រមាននៅថ្ងៃសុក្រទី១៣ខែមករានេះថា ទីក្រុងមូស្គូយល់ឃើញថា ផែនការរបស់រដ្ឋាភិបាលបារាំងក្នុងការផ្គត់ផ្គង់រថពាសដែកធុនធ្ងន់ដល់អ៊ុយក្រែន គឺជាទង្វើមិនប្រុងប្រយ័ត្នដែលអាចបង្កើនភាពតានតឹងថែមទៀត។

ឆ្លើយតបសំណួររបស់សារព័ត៌មាន TASS លោកស្រី Zakharova បានលើកឡើងថា “យើងចាត់ទុកថានេះជាទង្វើដែលមិនប្រុងប្រយ័ត្ន និងគ្មានទំនួលខុសត្រូវរបស់អាជ្ញាធរបារាំងក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន។ ការសម្រេចចិត្តលើការផ្គត់ផ្គង់អាវុធបន្ថែមដល់អ៊ុយក្រែន គឺជាជំហានមួយទៀតដែលនឹងធ្វើឲ្យជម្លោះកាន់តែក្តៅគគុក និងបណ្តាលឲ្យមានអ្នកស្លាប់កាន់តែច្រើន រួមទាំងជនស៊ីវិលផងដែរ”។
សំដៅទៅការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna, អ្នកការទូតរុស្ស៊ី បានព្រមានថា ការផ្គត់ផ្គង់រថក្រោះឲ្យទីក្រុងកៀវ តាមការសន្យាដោយប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើឲ្យទីក្រុងប៉ារីស ក្លាយជាភាគីនៃជម្លោះអ៊ុយក្រែន”។

សម្រាប់លោកស្រី Zakharova ការសម្រេចចិត្តបង្កហេតុដោយប្រទេសបារាំង ក្នុងការផ្គត់ផ្គង់រថក្រោះដែលផលិតដោយបារាំងដល់ទីក្រុងកៀវ គឺដូចជាការបើកប្រអប់ឲ្យកាន់តែធំទូលាយ និងជំរុញឲ្យប្រទេសបារាំង ធ្លាក់ចូលទៅក្នុងជម្លោះកាន់តែជ្រៅអ៊ីចឹង។
លោកស្រីបន្តថា គោលនយោបាយរបស់ទីក្រុងប៉ារីស ក្នុងការបង្កើនសាច់ដុំយោធានៅអ៊ុយក្រែនដោយមិនចេះគិត គឺបានលាតត្រដាងនូវភាពអៀនខ្មាស់ និងភាពច្របូកច្របល់នៃបំណងប្រាថ្នាដែលមានវិជ្ជាជីវៈរបស់ខ្លួន ក្នុងការចៀសវាងបង្កើនជម្លោះ និងសេចក្តីថ្លែងការណ៍អំពីតម្រូវការដើម្បីរក្សាកិច្ចសន្ទនាជាមួយរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ លោក ពូទីន ថា បច្ចាមិត្ត ព្យាករខុសទាំងស្រុងអំពី ជោគវាសនារបស់រុស្ស៊ី

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម