Connect with us

ព័ត៌មានអន្ដរជាតិ

ទីផ្សារថាមពលស្អាតសកល នឹងកើនគុណជាបីក្នុងឆ្នាំ ២០៣០

បានផុស

នៅ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករណ៍ថា ទីផ្សារពិភពលោកសម្រាប់បច្ចេកវិទ្យាថាមពលស្អាត ដូចជាបន្ទះសូឡា និងរថយន្តអគ្គិសនី នឹងកើនឡើង ៣ ដងក្នុងរយៈពេល ៧ ឆ្នាំទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IEA បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ទីផ្សារថាមពលនឹងមានតម្លៃប្រហែល ៦៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ២០៣០ ហើយចំនួននេះគឺច្រើនជាង ៣ ដងនៃកម្រិតនាពេលបច្ចុប្បន្ននេះ ខណៈចំនួនការងារក៏នឹងកើនដល់ជិត ១៤ លានកន្លែងផងដែរ ។

ទីភ្នាក់ងារនេះបាននិយាយថា អូស្ត្រាលី ឈីលី និងចិន មានច្រើនជាង ៩០ ភាគរយនៃផលិតកម្មពិភពលោកនៃសារធាតុលីចូម ដែលជាសារធាតុសំខាន់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី ខណៈចិនគ្រប់គ្រងការផលិតបន្ទះសូឡា អាគុយរថយន្តអគ្គិសនី និងធាតុផ្សំនៃម៉ាស៊ីនភ្លើង និងម៉ាស៊ីនខ្យល់ច្រើនជាងគេបំផុត ។

មិនតែប៉ុណ្ណោះ​ IEA និយាយថា ពិភពលោកក៏នឹងទទួលបានអត្ថប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាស្អាតចម្រុះផងដែរ ដើម្បីជំរុញការពង្រីកការផលិតបច្ចេកវិទ្យាស្អាតបន្ថែមទៀត ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ NHK

ចុចអាន ៖ ដឹងទេ កម្ពុជា ជាប្រទេសមានសន្តិភាពបំផុតលំដាប់ទីប៉ុន្មានលើពិភពលោក ឆ្នាំ ២០២២?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម