ព័ត៌មានអន្ដរជាតិ
ព្រះរាជអាជ្ញាជប៉ុន ចោទប្រកាន់ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់លោក Abe
ព្រះរាជអាជ្ញាក្នុងប្រទេសជប៉ុន បានចោទប្រកាន់ជនសង្ស័យ ដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Abe Shinzo ពីបទមនុស្សឃាត និងការបំពានច្បាប់ស្តីពីការកាន់កាប់អាវុធ។
លោក Yamagami Tetsuya ត្រូវបានចាប់ខ្លួនកាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីបាញ់សម្លាប់លោក Abe ខណៈពេលលោក Abe កំពុងថ្លែងសុន្ទរកថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តភាគខាងលិចទីក្រុង Nara។
លោក Yamagami និយាយថា គាត់ធ្វើរឿងនេះដោយសារតែគាត់ជឿថា លោក Abe មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមសាសនា។ គាត់អះអាងថា ម្តាយរបស់គាត់បានបរិច្ចាគប្រាក់ដ៏ច្រើនដល់ក្រុមនេះ ជាហេតុធ្វើឲ្យគ្រួសារគាត់ជួបវិបត្តិហិរញ្ញវត្ថុ។
ព្រះរាជអាជ្ញាបានសន្និដ្ឋានថា លោក Yamagami មានសតិសម្បជញ្ញៈគ្រប់គ្រាន់ក្នុងការចូលសវនាការ។ ពួកគេផ្អែកលើការវាយតម្លៃរបស់ពួកគេ លើលទ្ធផលនៃការវាយតម្លៃផ្លូវចិត្ត និងកត្តានានាដូចជាសមត្ថភាពរបស់គាត់ក្នុងការផលិតកាំភ្លើងនៅផ្ទះ និងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នសម្រាប់ការវាយប្រហារជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក Abe បានចាប់ផ្តើម ជាមួយវត្តមានភ្ញៀវបរទេសជាង ៧០០នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ