ព័ត៌មានអន្ដរជាតិ
ថៃព្រមាន! កម្រិតខ្យល់ពុលនឹងវាយប្រហារទីក្រុងបាងកក ចាប់ពីថ្ងៃចន្ទទៅ
តំបន់ធំៗនៃទីក្រុងបាងកក នឹងរងការវាយប្រហារដោយខ្យល់ពុល PM2.5 នៅថ្ងៃចន្ទនិងថ្ងៃអង្គារខាងមុខនេះ។

ការិយាល័យបរិស្ថានរបស់រដ្ឋបាលក្រុង បាននិយាយកាលពីថ្ងៃសៅរ៍ទី១៤ខែមករាថា កង្វះលំហូរខ្យល់ នៅក្នុងរាជធានីបាងកក ធ្វើឲ្យមានការបំពុលនៅក្នុងទីក្រុង។
ការិយាល័យនេះក៏បានព្រមានដែរថា តំបន់ដែលរំពឹងថានឹងរងការវាយប្រហារដោយកំហាប់ខ្យល់ពុលខ្ពស់ PM2.5 គឺទីប្រជុំជនក្នុងទីក្រុងបាងកក និងនៅតំបន់ភាគខាងជើង និងខាងត្បូងនៃ Thon Buri ភាគខាងលិចទីក្រុង។

PM2.5 គឺជាភាគល្អិតជាងអង្កត់ផ្ចិត ២.៥មីក្រូន ហើយអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមានបញ្ហាសួត និងផ្លូវដង្ហើម។
យោងតាមអង្គការសុខភាពពិភពលោក (WHO), កម្រិតជាមធ្យមប្រចាំឆ្នាំនៃ PM2.5 មិនគួរលើសពី៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ បាងកក ស្នើឲ្យបុគ្គលិកក្រុមហ៊ុនឯកជន ធ្វើការពីផ្ទះ ដោយសារទឹកលិចក្រុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ