ព័ត៌មានអន្ដរជាតិ
រកឃើញឯកសារសម្ងាត់បន្ថែមទៀត នៅផ្ទះលោក បៃដិន (មានវីដេអូ)
ឯកសារសម្ងាត់ចំនួនប្រាំទំព័របន្ថែមទៀត ត្រូវបានរកឃើញនៅផ្ទះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក្នុងរដ្ឋ Delaware។

សេតវិមានបានកត់សម្គាល់អំពីការរកឃើញនេះ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យទី១៥ខែមករា។
ការរកឃើញបន្ថែមនេះ បានកើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក តែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតការកាន់កាប់ឯកសារសម្ងាត់របស់លោក បៃដិន ដោយផ្អែកលើការរកឃើញឯកសារបែបនេះពីមុននៅផ្ទះ និងការិយាល័យឯកជនរបស់គាត់។

ឯកសារសម្ងាត់ទាំងនេះ គឺបន្សល់ទុកតាំងពីពេលដែលលោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកម្ល៉េះ។
សេតវិមាននិយាយថា ឯកសារទាំងអស់ ត្រូវបានប្រគល់ទៅឲ្យក្រសួងយុត្តិធម៌រួចទៅហើយ។

ឯកសារសម្ងាត់បែបនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងខែវិច្ឆិកាឆ្នាំមុន មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលលោក បៃដិន មិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះភ្លាមៗទេ។ អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បាននិយាយថា រដ្ឋបាលនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយការស៊ើបអង្កេត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ អាមេរិក តែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតឯកសារសម្ងាត់ ដែលលោក បៃដិន កំពុងកាន់កាប់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម