Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូថតជាប់ស្តែងៗ យន្តហោះដឹកអ្នកដំណើរនេប៉ាល់ ផ្ងារជើងលើអាកាស មុនពេលធ្លាក់

បានផុស

នៅ

វីដេអូមួយ បានថតជាប់ស្តែងៗ ខណៈពេលដែលយន្តហោះដឹកអ្នកដំណើរនេប៉ាល់ ផ្ងារជើងលើអាកាស មុនពេលធ្លាក់ចុះ ដោយតាមព័ត៌មានបឋមគឺមានមនុស្ស ១៦នាក់ត្រូវបាត់បង់ជីវិត។

យន្តហោះដឹកអ្នកដំណើរ៧២កៅអីមួយគ្រឿងរបស់ក្រុមហ៊ុន Yeti Airlines បានធ្លាក់ នៅឯអាកាសយានដ្ឋានអន្តរជាតិ Pokhara ក្នុងប្រទេសនេប៉ាល់។

កាសែត Kathmandu Post បានរាយការណ៍ថា យន្តហោះនេះ កំពុងហោះចេញពីទីក្រុង Kathmandu ឆ្ពោះទៅតំបន់ Pokhara ហើយបានធ្លាក់នៅតំបន់ Pokhara នៃស្រុក Kaski។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់អំពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះនៅឡើយទេ។

កាលពីខែឧសភា ឆ្នាំ២០២២ មនុស្សចំនួន២២នាក់លើយន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air បានស្លាប់ នៅពេលយន្តហោះធ្លាក់បន្ទាប់ពីអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បាត់បង់ទំនាក់ទំនងជាមួយយន្តហោះ ភ្លាមៗក្រោយពេលហោះចេញពីតំបន់ Pokhara៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅនេប៉ាល់ ស្លាប់មនុស្សច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៦ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១៦ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម