Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីក្រូអាតថា អាមេរិក និងណាតូ កំពុងធ្វើសង្គ្រាមប្រូកស៊ីប្រឆាំង រុស្ស៊ី លើទឹកដី អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីប្រទេសក្រូអាតលោក Zoran Milanovic បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Vukovar ភាគខាងកើតរបស់ប្រទេសថា សហរដ្ឋអាមេរិក និងអង្គការណាតូកំពុងធ្វើសង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ។

លោក Zoran Milanovic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន HINA របស់ប្រទេសក្រូអាតបានដកស្រង់សម្តីលោក Milanovic ថា “ទីក្រុងវ៉ាស៊ីនតោន និងណាតូកំពុងយកទឹកដីអ៊ុយក្រែន ធ្វើសង្រ្គាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ី ហើយលោក​មើល​ឃើញ​ថា វា​គ្មាន​ន័យ​អ្វី​ឡើយ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុង​មូស្គូនោះ” ។

លោក Milanovic បានបន្តទៀតថា “ពួកគេកំពុងមានផែនការផ្លាស់ប្តូរពីសង្រ្គាមមួយទៅសង្រ្គាមមួយ ដូច្នេះសភាក្រូអាតមិនគាំទ្រសំណើរបស់រដ្ឋាភិបាលក្នុងការផ្តល់ឱកាសហ្វឹកហ្វឺនដល់យោធាអ៊ុយក្រែននៅក្នុងសាធារណរដ្ឋរបស់យើងនោះទេ ។

លោកប្រធានាធិបតីបញ្ជាក់ថា ការហ្វឹកហ្វឺនដល់ទាហានអ៊ុយក្រែននៅលើទឹកដីក្រូអាត ជាពិសេសនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត នឹងបង្កឲ្យមានផលវិបាកដ៏គ្រោះថ្នាក់ ហើយក៏ធ្វើឲ្យសង្គ្រាមកាន់តែអូសបន្លាយពេលផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាមានរយៈជាង ១០ ខែហើយ ។ បន្ទាប់មក លោកខាងលិច​បានដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី ជាពិសេសគឺ​បង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​រដ្ឋាភិបាលទីក្រុងកៀវ ដែល​មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ សមយុទ្ធរួម រុស្ស៊ី-បេឡារុស កំពុងបង្កការភ័យខ្លាចដល់ប្រជាជននៅតំបន់ ភាគខាងជើង អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥៥ នាទីutes មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ២ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម