ព័ត៌មានអន្ដរជាតិ
រកឃើញប្រអប់ខ្មៅ ពីយន្តហោះនេប៉ាល់ ដែលធ្លាក់
មន្ត្រីអាកាសយានដ្ឋានទីក្រុង Kathmandu បាននិយាយថា ប្រអប់ខ្មៅ និងឧបករណ៍ថតសំឡេងរបស់យន្តហោះ ដែលធ្លាក់នៅប្រទេសនេប៉ាល់ ត្រូវបានរកឃើញហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យ មិនទាន់ត្រូវបានបញ្ចេញទេ។
យន្តហោះ ATR 72 ដំណើរការដោយក្រុមហ៊ុន Yeti Airlines បានដឹកមនុស្សចំនួន ៧២ នាក់នៅពេលធ្លាក់កាលពីថ្ងៃអាទិត្យទី១៥ខែមករា។

មកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៦៨ នាក់។
វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីផ្សែងខ្មៅខ្មួលខ្មាញ់ នៅកន្លែងធ្លាក់យន្តហោះ ខណៈក្រុមជួយសង្គ្រោះ និងមនុស្សម្នា បានប្រមូលផ្តុំគ្នានៅជុំវិញបំណែកយន្តហោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ វីដេអូចុងក្រោយ ថតផ្ទាល់នៅក្នុងយន្តហោះនេប៉ាល់ លាន់សំឡេងអ្នកដំណើរស្រែកទ្រហឹងយ៉ាងសង្វេគ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ