Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន និងឥណ្ឌា ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ជិតទីក្រុង តូក្យូ

បានផុស

នៅ

កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (JASDF) បានប្រកាសនៅថ្ងៃចន្ទទី១៦ខែមករានេះថា ប្រទេសជប៉ុន និងឥណ្ឌា បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះ Veer Guardian នៅតំបន់ជុំវិញទីក្រុងតូក្យូ ដើម្បីបង្កើនជំនាញបច្ចេកទេស និងធ្វើឲ្យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍នោះ, សមយុទ្ធកំពុងធ្វើឡើងនៅមូលដ្ឋានយោធា Air Rescue Wing Hyakuri Detachment ដែលមានទីតាំងនៅខេត្ត Ibaraki ប្រទេសជប៉ុន និងនៅឯមូលដ្ឋានទ័ពអាកាស Iruma ក្នុងខេត្ត Saitama។

JASDF និយាយថា សមយុទ្ធនេះ មានការចូលរួមពីយន្តហោះចម្បាំង Mitsubishi F-2 របស់ជប៉ុនចំនួន៤គ្រឿង និងយន្តហោះប្រយុទ្ធយុទ្ធសាស្ត្រ McDonnell Douglas F-15 Eagle របស់សហរដ្ឋអាមេរិកចំនួន៤គ្រឿង។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ប្រទេសឥណ្ឌា បានផ្តល់បុគ្គលិកយោធាចំនួន១៥០នាក់ យន្តហោះចម្បាំងពហុមុខងារ Sukhoi Su-30MKI របស់រុស្ស៊ីចំនួន៤គ្រឿង និងយន្តហោះដឹកជញ្ជូនដ៏ធំរបស់អាមេរិក Boeing C-17 Globemaster III ចំនួន២គ្រឿង។

សមយុទ្ធយោធារួមគ្នានេះ នឹងដំណើរការរហូតដល់ថ្ងៃទី ២៦ ខែមករា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ចំណុចសំខាន់ៗ ដែលអ្នកគួរដឹងអំពីសមយុទ្ធ Vostok 2022

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម