ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ី កំណត់បានទីតាំងនៃប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់
ក្រុមមន្រ្តីបាននិយាយថា “ប្រអប់ខ្មៅ” ពីយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ដែលធ្លាក់ចូលសមុទ្រ ភ្លាមៗបន្ទាប់ពីហោះហើរនៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍ ត្រូវបានកំណត់ទីតាំង។

ក្រុមអ្នកមុជទឹកនៃកងទ័ពជើងទឹកមានទំនុកចិត្តថា ពួកគេនឹងអាចស្រង់ប្រអប់ខ្មៅទាំងពីរបាន នៅពេលប្រតិបត្តិការស្វែងរកចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទនេះ។
មកទល់ពេលនេះ បំណែកយន្តហោះនិងសាកសពមនុស្សត្រូវបានគេរកឃើញ។

យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានដឹកមនុស្សចំនួន៦២នាក់នៅពេល វាបានបាត់ពីរ៉ាដាអំឡុងពេលធ្វើដំណើរទៅកាន់កោះ Borneo។
ប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Soerjanto Tjahjono បាននិយាយប្រាប់ AFP កាលពីថ្ងៃអាទិត្យថា “យើងកំណត់បាននូវទីតាំងប្រអប់ខ្មៅទាំងពីរ”។

ឧបករណ៍កត់ត្រាទិន្នន័យហោះហើរនិងម៉ាស៊ីនថតសំឡេងកាប៊ីនយន្ដហោះឬគេហៅថា “ប្រអប់ខ្មៅ” បានរក្សាទុកទិន្នន័យរបស់យន្តហោះ។ ពួកគេអាចផ្តល់ព័ត៌មានសំខាន់ៗក្នុងការស៊ើបអង្កេតអំពីគ្រោះថ្នាក់ដែនអាកាស។
ក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើការវិភាគលើវត្ថុនានាដែលពួកគេជឿថាជាកង់និងជាផ្នែកមួយនៃតួយន្តហោះ។ ទួរប៊ីនពីម៉ាស៊ីនរបស់យន្តហោះ ក៏ស្ថិតនៅក្នុងចំណោមកម្ទេចកម្ទីដែលត្រូវបានរកឃើញផងដែរ។

ប្រតិបត្តិការស្វែងរកត្រូវបានផ្អាកអស់មួយយប់ប៉ុន្តែគ្រោងនឹងបន្តឡើងវិញនៅព្រឹកថ្ងៃចន្ទនេះ។
ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជាគ្មានសង្ឃឹមទេក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ យន្តហោះដឹកអ្នកដំណើរ ឥណ្ឌូនេស៊ី កំពុងបាត់ខ្លួន មិនដឹងជោគវាសនាយ៉ាងណា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន