Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូនេស៊ី កំណត់បានទីតាំងនៃប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់

បានផុស

នៅ

ក្រុមមន្រ្តីបាននិយាយថា “ប្រអប់ខ្មៅ” ពីយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ដែលធ្លាក់ចូលសមុទ្រ ភ្លាមៗបន្ទាប់ពីហោះហើរនៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍ ត្រូវបានកំណត់ទីតាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកមុជទឹកនៃកងទ័ពជើងទឹកមានទំនុកចិត្តថា ពួកគេនឹងអាចស្រង់ប្រអប់ខ្មៅទាំងពីរបាន នៅពេលប្រតិបត្តិការស្វែងរកចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទនេះ។

មកទល់ពេលនេះ បំណែកយន្តហោះនិងសាកសពមនុស្សត្រូវបានគេរកឃើញ។

យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានដឹកមនុស្សចំនួន៦២នាក់នៅពេល វាបានបាត់ពីរ៉ាដាអំឡុងពេលធ្វើដំណើរទៅកាន់កោះ Borneo។

ប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Soerjanto Tjahjono បាននិយាយប្រាប់ AFP កាលពីថ្ងៃអាទិត្យថា “យើងកំណត់បាននូវទីតាំងប្រអប់ខ្មៅទាំងពីរ”។

ឧបករណ៍កត់ត្រាទិន្នន័យហោះហើរនិងម៉ាស៊ីនថតសំឡេងកាប៊ីនយន្ដហោះឬគេហៅថា “ប្រអប់ខ្មៅ” បានរក្សាទុកទិន្នន័យរបស់យន្តហោះ។ ពួកគេអាចផ្តល់ព័ត៌មានសំខាន់ៗក្នុងការស៊ើបអង្កេតអំពីគ្រោះថ្នាក់ដែនអាកាស។

ក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើការវិភាគលើវត្ថុនានាដែលពួកគេជឿថាជាកង់និងជាផ្នែកមួយនៃតួយន្តហោះ។ ទួរប៊ីនពីម៉ាស៊ីនរបស់យន្តហោះ ក៏ស្ថិតនៅក្នុងចំណោមកម្ទេចកម្ទីដែលត្រូវបានរកឃើញផងដែរ។

ប្រតិបត្តិការស្វែងរកត្រូវបានផ្អាកអស់មួយយប់ប៉ុន្តែគ្រោងនឹងបន្តឡើងវិញនៅព្រឹកថ្ងៃចន្ទនេះ។

ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជាគ្មានសង្ឃឹមទេក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖​ BBC

ចុចអាន៖ យន្តហោះដឹកអ្នកដំណើរ ឥណ្ឌូនេស៊ី កំពុងបាត់ខ្លួន មិនដឹងជោគវាសនាយ៉ាងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម