ព័ត៌មានអន្ដរជាតិ
រដ្ឋកាលីហ្វ័រញ៉ា រងទុក្ខធ្ងន់ ខណៈត្រូវវាយប្រហារដោយព្យុះធំទី៩
ខណៈដែលឆ្នេរសមុទ្រភាគខាងលិចនៃសហរដ្ឋអាមេរិក កំពុងទប់ទល់នឹងព្យុះដ៏ធំទីប្រាំបួនក្នុងរយៈពេលបីសប្តាហ៍នោះ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីពង្រឹងការឆ្លើយតបជាបន្ទាន់បន្ថែមទៀត ខណៈរដ្ឋរបស់គាត់ ប្រឈមនឹងទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារទី១៧ខែមករានេះ ការិយាល័យរបស់លោក Newsom និយាយថា ការវាយលុកដោយភ្លៀងធ្លាក់ឥតឈប់ និងខ្យល់ព្យុះខ្លាំង បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច២០នាក់ និងបង្ខំឲ្យមានការជម្លៀសអ្នកស្រុករាប់ម៉ឺននាក់។
បទបញ្ជាប្រតិបត្តិចុងក្រោយនេះ កើតឡើងពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា ស្ថានភាពនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាគឺជា គ្រោះមហន្តរាយដ៏ធំមួយ និងបានបញ្ជាឲ្យផ្តល់ជំនួយបន្ថែមពីសហព័ន្ធសម្រាប់រដ្ឋដែលលិចទឹកមួយនេះ។

កិច្ចខិតខំប្រឹងប្រែងបោសសម្អាតកំពុងដំណើរការ ខណៈរដ្ឋកាលីហ្វ័រញ៉ា បន្តស៊ូទ្រាំនឹងឥទ្ធិពលនៃព្យុះ ស្របពេលការព្រមានអំពីទឹកជំនន់ និងបទបញ្ជាជម្លៀស នៅតែមានសម្រាប់តំបន់នានា រួមទាំង Monterey ដែលជាតំបន់ដ៏ល្បីល្បាញសម្រាប់ឆ្នេរសមុទ្រ និងផ្លូវហាយវេដែលមានច្រាំងថ្មចោតផងដែរ។
នៅតំបន់ San Diego ជិតព្រំដែនជាមួយប្រទេសម៉ិកស៊ិក កាសែត Los Angeles Times បានរាយការណ៍ថា មនុស្សចំនួន៩នាក់ ត្រូវបានជួយសង្គ្រោះពីទឹកដែលហូរយ៉ាងលឿន។

ការរអិលបាក់ដីបានបង្ខំឲ្យជម្លៀសមនុស្សចេញពីផ្ទះចំនួន១០ខ្នងនៅ Berkeley Hills ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ានៅព្រឹកថ្ងៃអង្គារ។ ហើយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ថ្ម ភក់ និងកម្ទេចកម្ទីជាច្រើន បានហូរចាក់ទៅលើផ្លូវហាយវេក្នុងទីក្រុង Los Angeles និង Ventura។
ទន្ទឹមនោះ សេវាអាកាសធាតុជាតិបានចេញ ការព្រមានអំពីព្យុះរដូវរងា សម្រាប់តំបន់ភ្នំ ដោយព្យាករថា ការធ្លាក់ព្រិលភាគច្រើននឹងកើតឡើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ រដ្ឋកាលីហ្វ័រញ៉ា បញ្ជាជម្លៀសមនុស្សជិត ១ម៉ឺននាក់ជាបន្ទាន់ ខណៈរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ