ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធជាមួយ សម្ព័ន្ធមិត្តចាក់ទឹកមិនលិច (មានវីដេអូ)
ក្រសួងការពារជាតិបេឡារុសនិយាយថា ប្រទេសបេឡារុស និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធទ័ពអាកាសយុទ្ធសាស្ត្ររួមគ្នា ដែលនឹងបន្តរហូតដល់ថ្ងៃទី០១ខែកុម្ភៈ។

ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួង ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ ថា គោលដៅចម្បងនៃសមយុទ្ធនេះគឺដើម្បីបង្កើនភាពចុះសម្រុងគ្នានៃប្រតិបត្តិការ ក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ប្រយុទ្ធរួមគ្នា។
កងទ័ពដែលចូលរួម នឹងអនុវត្តការឈ្លបយកការណ៍តាមអាកាស ការល្បាតរួមគ្នានៅតាមព្រំដែនរដ្ឋ ការគាំទ្រផ្លូវអាកាសសម្រាប់កងទ័ពជើងគោក ការចុះចតតាមយុទ្ធសាស្ត្រ ការដឹកជញ្ជូនទំនិញ និងការជម្លៀសអ្នករបួស។

ក្រសួងបន្ថែមថា គ្រប់អាកាសយានដ្ឋាន និងកន្លែងហ្វឹកហ្វឺនរបស់កងកម្លាំងការពារអាកាស និងកងកម្លាំងការពារដែនអាកាសរបស់ប្រទេសបេឡារុស បានចូលរួមនៅក្នុងសមយុទ្ធនេះ។
មុនសមយុទ្ធនេះកើតឡើង មានការព្រួយបារម្ភនៅតំបន់ Chernihiv ដែលជាតំបន់ភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ជាប់ព្រំដែនប្រទេសបេឡារុស។
ក្រោយដឹងពីការធ្វើសមយុទ្ធរួមគ្នានេះលើបណ្ដាញសង្គម អ្នកស្រុកបានចាប់ផ្ដើមត្រៀមខ្លួន ដោយភ័យខ្លាចថា អាចមានរឿងហេតុអាក្រក់ណាមួយកើតឡើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Telugu Stop
ចុចអាន៖ សមយុទ្ធរួម រុស្ស៊ី-បេឡារុស កំពុងបង្កការភ័យខ្លាចដល់ប្រជាជននៅតំបន់ភាគខាងជើង អ៊ុយក្រែន

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?