ព័ត៌មានអន្ដរជាតិ
កូឡុំប៊ី រឹបអូសឃ្លាំងអាវុធខ្នាតធំរបស់ក្រុមឧទ្ទាមទ័ពព្រៃ
ប៉ូលិសកូឡុំប៊ីបានរឹបអូសឃ្លាំងអាវុធដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរបស់ក្រុមឧទ្ទាមទ័ពព្រៃកូឡុំប៊ី (FARC) នៅក្នុងនាយកដ្ឋាន Narino នៅភាគនិរតីរបស់ប្រទេស ។

មេប៉ូលិសកូឡុំប៊ីលោក Henry Armando Sanabria បានប្រាប់សារព័ត៌មានថា អាជ្ញាធររឹបអូសបានកាំភ្លើងចំនួន ៣៣ ដើម, កាំភ្លើងយន្ត M-60 មួយដើម, កាំភ្លើងខ្លីចំនួន ៣ ដើម, គ្រាប់បែកដៃចំនួន ២ គ្រាប់ និងគ្រាប់កាំភ្លើងជាង ៣០,០០០ គ្រាប់ ព្រមទាំងទូរស័ព្ទមានអង់តែនចំនួន ២ គ្រឿង ដែលសុទ្ធតែជារបស់ក្រុមឧទ្ទាមទ័ពព្រៃ FARC ។
លោក Sanabria បញ្ជាក់ថា ឃ្លាំងអាវុធដែលត្រូវបានរឹបអូសនេះ គឺជាការឆ្មក់បង្រ្កាបបានដ៏សំខាន់បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលវាជួយរារាំងការពង្រឹងសមត្ថភាពរបស់ក្រុមឧទ្ទាម FARC ។

ការរឹបអូសអាវុធនេះបានកើតឡើង បន្ទាប់ពីប៉ូលិសរកឃើញរថយន្ត ២ គ្រឿងចតទុកចោលនៅលើផ្លូវហាយវ៉េ Pan-American ហើយនៅខាងក្នុងរថយន្តគេបានរកឃើញអាវុធនៅក្បែរអាវកាក់ និងខ្សែដៃដែលមានស្លាកសញ្ញា Columna Movil Jaime Martínez-FARC EP ។
ប៉ូលិសកំពុងព្យាយាមបញ្ជាក់ថាតើអាវុធនេះត្រូវបានទិញនៅលើទីផ្សារងងឹត ឬត្រូវបានលួចពីប៉ូលិស និងកងកម្លាំងយោធាក្នុងរូបភាពផ្សេងៗគ្នាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយគ្រាន់តែនៅក្នុងឆ្នាំ ២០២២ ប៉ូលិសកូឡុំប៊ី រឹបអូសបានអាវុធជាង ១៥,០០០ ខណៈដែលអាវុធចំនួន ៣៤៥ ប្រភេទទៀតត្រូវបានរឹបអូសរហូតមកដល់ឆ្នាំ ២០២៣ នេះ ។

គួរបញ្ជាក់ថា នៅឆ្នាំ ២០១៦ រដ្ឋាភិបាលកូឡុំប៊ី បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមទ័ពព្រៃ FARC ប៉ុន្តែ អំពើហិង្សាបាញ់បោះនៅតែកើតមានដដែល ។ មិនតែប៉ុណ្ណោះ ក្រុម FARC និយាយថា ពួកគេមិនបញ្ឈប់សកម្មភាពណាមួយឡើយ ហើយនឹងបន្តការប្រយុទ្ធជានិច្ចជាមួយរដ្ឋាភិបាលលកូឡុំប៊ី ៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព ៖ Anadolu
ចុចអាន ៖ ដឹងទេ យន្តហោះដែលធ្លាក់នៅ នេប៉ាល់ មានអាយុកាលប៉ុន្មានឆ្នាំ?

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច