Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបើកការស៊ើបអង្កេតពាក់ព័ន្ធអំពើភេរវកម្មក្នុងប្រទេស២៥ករណី បន្ទាប់ពីកុបកម្មនៅវិមាន កាពីតូល

បានផុស

នៅ

លេខាធិការកងទ័ពសហរដ្ឋអាមេរិកលោក Ryan McCarthy បានប្រាប់សមាជិកសភាគណបក្សប្រជាធិបតេយ្យនៅថ្ងៃចន្ទនេះថា ការស៊ើបអង្កេតករណីអំពើភេរវកម្មក្នុងប្រទេសយ៉ាងតិច២៥ករណីត្រូវបានបើក ជាលទ្ធផលនៃការវាយប្រហារកាលពីថ្ងៃពុធសប្តាហ៍មុន នៅវិមានកាពីតូលដោយក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងយុត្តិធម៌ក៏បាននិយាយផងដែរថា បុរសពីរនាក់ទៀតត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងកុបកម្មនោះ។

លោក Jason Crow សមាជិកគណៈកម្មាធិការសេវាប្រដាប់អាវុធតំណាងរាស្ត្របាននិយាយថា លោក McCarthy បានប្រាប់គាត់ថា មន្ទីរបញ្ចកោណដឹងអំពីការគំរាមកំហែងដែលអាចកើតមានបន្ថែមទៀត ដែលបង្កឡើងដោយក្រុមភេរវករក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ និងនៅថ្ងៃនៃការស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នៅថ្ងៃទី២០ខែមករា។

លោក Crow បាននិយាយនៅក្នុងសេចក្តីសង្ខេបជាមួយលោក McCarthy ថា “កាំភ្លើងវែង, គ្រាប់បែក Molotov, ឧបករណ៍ផ្ទុះនិងខ្សែរឺតត្រូវបានរកឃើញ ដែលនេះបង្ហាញថា គ្រោះមហន្តរាយកាន់តែធំត្រូវបានជៀសផុត”។

លោក McCarthy បានធានាចំពោះគាត់ថា មន្ទីរបញ្ចកោណកំពុងធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់ក្នុងតំបន់និងសហព័ន្ធ ដើម្បីសម្របសម្រួលការត្រៀមលក្ខណៈផ្នែកសន្តិសុខ បន្ទាប់ពីអ្វីដែលគាត់បានពិពណ៌នាថាជា ការខ្វះចន្លោះផ្នែកសន្តិសុខមុនកុបកម្មថ្ងៃ៣ខែមករា។

សមាជិកព្រឹទ្ធសភាអាមេរិកគណបក្សសាធារណរដ្ឋម្នាក់ទៀត បានអំពាវនាវកាលពីថ្ងៃអាទិត្យ ឲ្យលោក Trump លាលែងពីតំណែងដោយនិយាយថា ប្រធានាធិបតីផុតអាណត្តិរូបនេះអាចប្រឈមនឹងការទទួលខុសត្រូវខាងព្រហ្មទណ្ឌ បន្ទាប់ពីការអុកឡុកវិមានកាពីតូលដោយអ្នកគាំទ្ររបស់លោក ភ្លាមៗបន្ទាប់ពីលោកបានជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកាហើយបានដាស់តឿនពួកគេឲ្យប្រយុទ្ធ។

មនុស្សចំនួន៥នាក់បានស្លាប់ក្នុងការវាយប្រហារនោះ រួមទាំងមន្រ្តីប៉ូលិសម្នាក់ផងដែរ។ មន្រ្តីប៉ូលិសទី២ដែលឆ្លើយតបនឹងការវាយប្រហារនេះ ក្រោយមកបានស្លាប់ប៉ុន្តែមូលហេតុមិនទាន់ត្រូវបានគេបញ្ចេញជាផ្លូវការទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម