ព័ត៌មានអន្ដរជាតិ
ទីក្រុងត្រជាក់បំផុតលើលោក សីតុណ្ហភាពរដូវរងា ធ្លាក់ដល់ ដក៥០អង្សា (មានវីដេអូ)
នៅកន្លែងខ្លះរដូវរងាគឺធម្មតា ប៉ុន្តែនៅក្នុងទីក្រុងត្រជាក់បំផុតរបស់ពិភពលោកគឺមិនធម្មតាឡើយ ដោយសីតុណ្ហភាពបានធ្លាក់ចុះដល់ ដក៥០អង្សាសេ។
ទីក្រុង Yakutsk នៅភាគខាងកើតតំបន់ស៊ីបេរី ត្រូវបានគេកំណត់ថាជាកន្លែងត្រជាក់បំផុតនៅលើពិភពលោក។ ខែមករាគឺជាខែដែលត្រជាក់បំផុត ហើយថ្វីបើពួកគេស៊ាំនឹងអាកាសធាតុត្រជាក់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក្នុងតំបន់ដាច់ស្រយាលនេះ នៅតែប្រុងប្រយ័ត្នបន្ថែមដើម្បីរក្សាកម្តៅ។
អ្នកស្រុកម្នាក់ បានប្រាប់រ៉យទ័រថា “អ្នកមិនអាចប្រយុទ្ធនឹងវាបានទេ។ អ្នកត្រូវរៀបចំ និងស្លៀកពាក់ឲ្យសមស្រប បើមិនដូច្នោះទេអ្នកនឹងរងទុក្ខ”។
នៅឆ្នាំ២០១៨ គឺជាពេលត្រជាក់ខ្លាំង ដែលអ្នកស្រុកខ្លះនិយាយថា សូម្បីតែរោមភ្នែករបស់ពួកគេ ក៏កកដែរ។
ដោយមានប្រជាជនរស់នៅតិចជាង១លាននាក់ រដូវរងានៅទីក្រុង Yakutsk អាចត្រជាក់ខ្លាំងមិនធម្មតា។
ប៉ុន្តែទីក្រុងនេះបានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិកាលពីខែកក្កដា នៅពេលអ័ព្ទពីភ្លើងឆេះព្រៃនៅក្បែរនោះ បានគ្របដណ្តប់ព្រៃឈើ ដោយធ្វើឲ្យតំបន់នេះមានផ្សែងយ៉ាងក្រាស់។
អ្នកវិទ្យាសាស្ត្របានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនូវអត្រាភ្លើងឆេះ ដែលបង្កឡើងបម្រែបម្រួលអាកាសធាតុនៅតំបន់អាក់ទិកស៊ីបេរី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ សីតុណ្ហភាពនៅភាគខាងជើង វៀតណាម ចុះដល់ ០ អង្សាសេ ខណៈតំបន់ ខ្លះទៀតអាចធ្លាក់ទឹកកក
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន