Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទួនៗ បន្ទាប់ពីធ្លាក់យន្តហោះ ពេលនេះឥណ្ឌូនេស៊ីជួបគ្រោះធម្មជាតិបាក់ដី ស្លាប់និងរបួសមនុស្សជិត៣០នាក់

បានផុស

នៅ

ការបាក់ដីពីរលើកដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងតិច១១នាក់ និង១៨នាក់ផ្សេងទៀតរងរបួសនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី (BNPB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការបាក់ដីនៅភូមិ Cihanjuang ក្នុងខេត្តជ្វាខាងលិច ដែលមានចម្ងាយប្រហែល១៥០គីឡូម៉ែត្រភាគអាគ្នេយ៍រដ្ឋធានី ហ្សាការតា បានកើតឡើងនៅម៉ោង៤ល្ងាចនិង៧យប់កាលពីថ្ងៃសៅរ៍។

លោក Raditya Jati បាននិយាយថា “ការបាក់ដីដំបូងគឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនិងស្ថានភាពដីមិនល្អ។ ការរអិលបាក់ដីជាបន្តបន្ទាប់បានកើតឡើង ខណៈពេលដែលមន្រ្តីប៉ូលិសកំពុងជម្លៀសជនរងគ្រោះនៅជុំវិញតំបន់បាក់ដីលើកដំបូង។ ក្រុមអ្នកជួយសង្គ្រោះស្ថិតក្នុងចំណោមជនរងគ្រោះ”។

លោក Jati បន្តថា ចំនួនអ្នកស្លាប់អាចកើតឡើង។ លោកបន្ថែមថា ភ្លៀងនិងផ្គររន្ទះអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

គ្រោះធម្មជាតិនេះបានកើតឡើង ស្របពេលដែលប្រទេសឥណ្ឌូនេស៊ីកំពុងជួបប្រទះជាមួយនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះចូលសមុទ្រដ៏សោកសៅ។

យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានដឹកមនុស្សចំនួន៦២នាក់នៅពេល វាបានបាត់ពីរ៉ាដាអំឡុងពេលធ្វើដំណើរទៅកាន់កោះ Borneo៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ឥណ្ឌូនេស៊ី កំណត់បានទីតាំងនៃប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម