ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសរុះរើទ្រង់ទ្រាយធំ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ (មានវីដេអូ)
ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារទី១៧ខែមករាថា ខ្លួននឹងធ្វើការផ្លាស់ប្តូរដ៏សំខាន់ក្នុងជួរកងកម្លាំងប្រដាប់អាវុធចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ដោយសន្យាថា នឹងរុះរើរចនាសម្ព័ន្ធយោធារបស់ខ្លួន បន្ទាប់ពីមានការលំបាករយៈពេលច្រើនខែក្នុងសមរភូមិនៅអ៊ុយក្រែន។

បន្ថែមពីលើកំណែទម្រង់រដ្ឋបាល, ក្រសួងការពារជាតិនិយាយថា ខ្លួននឹងពង្រឹងសមត្ថភាពប្រយុទ្ធនៃកងកម្លាំងទ័ពជើងទឹក លំហអាកាស និងកងម្លាំងមីស៊ីលយុទ្ធសាស្ត្រ។
រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និយាយថា “មានតែតាមរយៈការរចនាសម្ព័ន្ធសំខាន់ៗនៃកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ ទើបអាចធានាសន្តិសុខយោធារបស់រដ្ឋ និងការពារអង្គភាពថ្មី និងកន្លែងសំខាន់ៗរបស់សហព័ន្ធរុស្ស៊ីបាន”។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ការរុះរើនេះគឺត្រូវធ្វើឡើងយ៉ាងចាំបាច់ដោយសារតែសង្រ្គាមប្រូកស៊ី ដែលប្រទេសលោកខាងលិចកំពុងធ្វើនៅអ៊ុយក្រែន។ បស្ចិមប្រទេស បាននិងកំពុងបញ្ជូនអាវុធធុនធ្ងន់កាន់តែខ្លាំង ទៅអ៊ុយក្រែន ដើម្បីជួយទប់ទល់នឹងកងកម្លាំងរុស្ស៊ី។ ហើយផែនការបង្កើនកងទ័ពឈរជើងរបស់ខ្លួន ដល់ប្រហែល ១.៥ លាននាក់ គឺចាំបាច់សម្រាប់សុវត្ថិភាពរបស់ខ្លួន។
ក្រសួងការពារជាតិ បានប្តេជ្ញាកាលពីខែធ្នូឆ្នាំ២០២២ថា ផែនការថ្មី នឹងបង្កើនបុគ្គលិកយោធារបស់ខ្លួនដល់ទៅ ១.៥លាននាក់។ រុស្ស៊ីបានធ្វើការកែប្រែជាច្រើនចំពោះការដឹកនាំរបស់ខ្លួនក្នុងរយៈពេល១១ខែ នៃអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស”។

ដំបូងឡើយ កងកម្លាំងរបស់ខ្លួន បានដណ្តើមយកតំបន់ធំនៃភាគខាងត្បូង និងខាងកើតរបស់អ៊ុយក្រែន ប៉ុន្តែចាប់តាំងពីពេលនោះ រុស្ស៊ីមកបានទទួលរងនូវបរាជ័យ និងការដកថយដ៏ឈឺចាប់ជាបន្តបន្ទាប់។
កាលពីសប្តាហ៍មុន លោក Shoigu បានតែងតាំងមេទ័ព Valery Gerasimov ដែលជាប្រធានអគ្គសេនាធិការយោធា ឲ្យទទួលបន្ទុកយុទ្ធនាការនៅអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ សមាជិកណាតូ ព្រមានថា បរាជ័យរបស់អ៊ុយក្រែន អាចនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី៣

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច