Connect with us

ព័ត៌មានអន្ដរជាតិ

​រុស្ស៊ី​ ស្តីបន្ទោស​វេទិកាសេដ្ឋកិច្ច នៅទី​ក្រុង​ Davos (មានវីដេអូ)

បានផុស

នៅ

កិច្ចពិភាក្សាអំពីការផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែននៅឯវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ (WEF) ក្នុងទីក្រុង Davos នៃប្រទេសស្វីស គឺជា “រឿងអាម៉ាស់”។ នេះបើតាមការលើកឡើងរបស់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev។

អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃពុធទី១៨ខែមករានេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រើវេទិកា WEF ដើម្បីអំពាវនាវឲ្យប្រទេសលោកខាងលិច បន្ថែមការគាំទ្រកាន់តែធំដល់ទីក្រុងកៀវ ចំពេលមានជម្លោះជាមួយរុស្ស៊ី។ លោកនិយាយថា “យើងសង្ឃឹមថា ដៃគូមួយចំនួនដែលជាសម្ព័ន្ធមិត្ត នឹងផ្តល់រថក្រោះដល់អ៊ុយក្រែន”។

ការលើកឡើងរបស់លោក Duda ត្រូវបានគាំទ្រដោយសមភាគីលីទុយអានីលោក Gitanas Nauseda ដែលនិយាយថា លោកជឿជាក់យ៉ាងមុតមាំថា អាល្លឺម៉ង់នឹងផ្តល់ឲ្យអ៊ុយក្រែននូវរថក្រោះ Leopard ថ្វីបើទីក្រុងបែរឡាំង មិនទាន់បានធ្វើការសម្រេចចិត្តលើបញ្ហានេះក៏ដោយ។

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda

ទោះបីជាយ៉ាងណាក៏ដោយ លោក Medvedev បានសរសេរនៅលើ Telegram ថា “អ្វីដែលគួរឲ្យអាម៉ាស់បំផុតគឺ វេទិកា Davos កំពុងពិភាក្សាអំពី ការផ្តល់រថក្រោះទៅឲ្យអ៊ុយក្រែន”។

លោកបានចង្អុលបង្ហាញថា “ពីមុននៅ Davos ពួកគេបានពិភាក្សាអំពីរឿងផ្សេង ដូចជាសេដ្ឋកិច្ចជាដើម។ ក៏ល្អដែរ ដែលក្រុមហ៊ុនរុស្ស៊ី មិនចូលរួមព្រឹត្តិការណ៍ក្នុងឆ្នាំនេះ”។

កាលពីដើមសប្តាហ៍នេះ ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងផ្តល់រថក្រោះប្រយុទ្ធសំខាន់ Challenger 2 ចំនួន១៤គ្រឿង។ ប្រទេសប៉ូឡូញ និងហ្វាំងឡង់ ក៏បាននិយាយផងដែរថា ពួកគេបានត្រៀមរួចជាស្រេច ដើម្បីផ្គត់ផ្គង់ឲ្យអ៊ុយក្រែន នូវរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ចេញពីស្តុកផ្ទាល់ខ្លួនរបស់ពួកគេ។

យ៉ាងណាក្តី រឿងនេះនឹងតម្រូវឲ្យមានការអនុញ្ញាតពីទីក្រុងបែរឡាំង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ធ្វើការសម្រេចចិត្តនោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មុនផ្ទុះសង្គ្រាម សេដ្ឋកិច្ច អ៊ុយក្រែន ពឹងផ្អែកខ្លាំងលើវិស័យទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម