ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់ផ្ដើមបង្ហាត់ទ័ព អ៊ុយក្រែន ឲ្យចេះបាញ់ប្រព័ន្ធការពារមីស៊ីល Patriot
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយឯក Pat Rider និយាយថា យោធាអាមេរិកបានចាប់ផ្តើមបង្ហាត់បង្រៀនកងទ័ពអ៊ុយក្រែនឲ្យចេះប្រើប្រាស់ និងថែរក្សាប្រព័ន្ធខែលការពារមីស៊ីល Patriot ។

លោក Rider បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “កងទ័ពអ៊ុយក្រែនលើសពី ៩០ ទៅ ១០០ នាក់នឹងត្រូវហ្វឹកហាត់របៀបរបបប្រើប្រាស់ប្រព័ន្ធខែលការពារមីស៊ីលមួយនេះ រយៈពេលជាច្រើនខែនៅឯមូលដ្ឋានកងទ័ពក្នុងរដ្ឋ Oklahoma” ។
ការចាប់ផ្ដើមហ្វឹកហាត់ដល់កងកម្លាំងអ៊ុយក្រែនបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចចិត្តផ្តល់ប្រព័ន្ធខែលការពារមីស៊ីល Patriot ដល់រដ្ឋាភិបាលទីក្រុងកៀវ ដើម្បីពង្រឹងសមត្ថភាពការការពារដែនអាកាសរបស់ប្រទេសប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ី ។

ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា ទាហានអ៊ុយក្រែនជាង ៣,១០០ នាក់ហើយបានទទួលការបណ្ដុះបណ្ដាលផ្ទាល់ដៃដោយគ្រូយោធាអាមេរិក ដើម្បីឲ្យចេះប្រើប្រាស់អាវុធ និងឧបករណ៍មួយចំនួនផ្សេងទៀត ជាពិសេសប្រព័ន្ធបាញ់រ៉ុកកែត HIMARS ក៏ដូចជាប្រព័ន្ធខែលការពារមីស៊ីល Patriot នេះដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ី ។
គួរបញ្ជាក់ថា ប្រព័ន្ធខែលការពារ Patriot ដែលផលិតដោយសហរដ្ឋអាមេរិក គឺជាប្រព័ន្ធមីស៊ីលចល័តបាញ់ពីដីទៅអាកាស មានសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវ ព្រមទាំងយន្តហោះចម្បាំងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងចំនួនទ័ព អ៊ុយក្រែន ដែលគ្រូយោធា អាមេរិក បង្ហាត់ផ្ទាល់ដៃដើម្បីទប់ រុស្ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ