Connect with us

ព័ត៌មានអន្ដរជាតិ

ទៅដល់ព្រលានចុះចត ទើបអ្នកដំណើរដឹងថា យន្តហោះដែលខ្លួនជិះ ខូចម៉ាស៊ីនតាំងពីលើអាកាស

បានផុស

នៅ

អ្នកដំណើរនៅលើជើងហោះហើររបស់ក្រុមហ៊ុន Qantas បាននិយាយថា ពួកគេឮសំឡេងខ្លាំងៗ នៅលើអាកាស ប៉ុន្តែនិយាយថា ពួកគេមិនបានដឹងថា ស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់នេះទេ រហូតដល់យន្តហោះចុះចតនៅម៉ោង ៣រសៀលថ្ងៃពុធទី១៨ខែមករា (ម៉ោងនៅអូស្រ្តាលី)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងហោះហើរ QF144 បានបង្កឲ្យមានការភ័យខ្លាចជុំវិញពិភពលោក នៅពេលអាកាសយានិក ចេញការប្រកាសអាសន្នមកកាន់ក្រុមការងារនៅដីគោក ខណៈពេលធ្វើដំណើរចេញពីទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ ឆ្ពោះទៅកាន់ទីក្រុងស៊ីដនីនៃប្រទេស អូស្រ្តាលី។

ទោះបីជាយ៉ាងណាក៏ដោយ ​អ្នកដំណើរលើ​យន្តហោះ ​មិនដឹង​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។ អ្នកធ្វើដំណើរដំបូងដែលចុះពីលើយន្តហោះបាននិយាយថា ពួកគេមិនត្រូវបានគេប្រាប់ឲ្យដឹងថា យន្តហោះដែលពួកគេជិះមានបញ្ហាម៉ាស៊ីនឡើយ។

អ្នកដំណើរនិយាយថា ពួកគេមានអារម្មណ៍ថាញ័របន្តិច នៅពេលម៉ាស៊ីនយន្តហោះឈប់ដើរលើសមុទ្រ Tasman ហើយត្រូវបានគេជូនដំណឹងអំពីដំណើរការខុសប្រក្រតី ប៉ុន្តែគេមិនបានប្រកាសអាសន្នណាមួយនោះទេ រហូតដល់យន្តហោះចុះចត។

អ្នក​ដំណើរឈ្មោះ Simone Schmidt ​និយាយ​ថា “យើង​មិន​បាន​ដឹង​ថា ​វា​ជាការរលត់​ម៉ាស៊ីន​ទាំង​មូលមែនឬក៏អត់​នោះ​ទេ។ អ្នកបើកយន្តហោះ គឺពិតជាល្អមែនទែន អស្ចារ្យណាស់”។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Qantas និយាយថា យន្តហោះ បានជួបប្រទះបញ្ហាជាមួយនឹងម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងពីររបស់ខ្លួន ពោលគឺប្រហែលមួយម៉ោង ក្រោយហោះចេញពីទីក្រុងស៊ីដនី។

យន្តហោះ Boeing 737 អាចហោះហើរដោយសុវត្ថិភាពដោយប្រើម៉ាស៊ីនតែមួយ។ យន្តហោះ​ដែល​គេ​ស្គាល់​ថា​ VE-XZB មួយគ្រឿងនេះ បាន​ដំណើរការ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ហើយ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន១៧៤​នាក់។ ពេលនេះវិស្វកររបស់ក្រុមហ៊ុនអាកាសចរណ៍ នឹងពិនិត្យមើលយន្តហោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail, SMH

ចុចអាន៖ វីដេអូចុងក្រោយ ថតផ្ទាល់នៅក្នុងយន្តហោះនេប៉ាល់ លាន់សំឡេងអ្នកដំណើរស្រែកទ្រហឹងយ៉ាងសង្វេគ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម