Connect with us

ព័ត៌មានអន្ដរជាតិ

ឫសគល់ខ្លះៗដែលនាំឲ្យលោក Nguyen Xuan Phuc លាលែងពីតំណែងជា​ប្រធានាធិបតី វៀតណាម

បានផុស

នៅ

កាលពីថ្ងៃអង្គារកន្លងទៅ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឲ្យលោក Nguyen Xuan Phuc លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម រួមទាំងតំណែងជាសមាជិកនៅក្នុង​ការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមូលហេតុនៃការលាលែងពីតំណែងនេះ ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា គឺបណ្ដាលមកពីលោក Phuc បានបណ្ដោយឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រី ២ រូប និងរដ្ឋមន្ត្រី ៣ រូប ប្រព្រឹត្តអំពើប្រាស់ចាកផ្សេងៗពាក់ព័ន្ធនឹងវិធានការកូវីដ ១៩ ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម ២ ​រូបដូចជាលោក Pham Binh Minh និងលោក Vu Duc Dam ​បាន​លាលែង​ពី​មុខ​តំណែង ខណៈ​រដ្ឋមន្ត្រី​ ២ ​រូប និង​មន្ត្រី​មួយ​ចំនួន​ទៀត ​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់បទល្មើស​ព្រហ្មទណ្ឌ ហើយដោយសារតែលោក Phuc ដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវនេះ លោក Phuc បានសម្រេចដាក់សំណើសុំលាលែងពីតំណែងរបស់លោក ហើយចូលនិវត្តន៍ពីនយោបាយតែម្ដង” ។

គួរបញ្ជាក់ថា លោក Phuc ដែលមានវ័យ ៦៩ ឆ្នាំគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាអស់រយៈពេលជាច្រើនអាណត្តិមកហើយ ហើយពីឆ្នាំ ១៩៩៧ ដល់ ២០០៦ លោកជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ។

ក្រោយមកលោក Phuc ត្រូវបានតែងតាំងជាប្រធានការិយាល័យរដ្ឋាភិបាលក្នុងឆ្នាំ ២០០៦ និងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១១ មុនពេលក្លាយជានាយករដ្ឋមន្ត្រីនា ៥ ឆ្នាំក្រោយ ពោលនៅឆ្នាំ ២០១៦ ខណៈនៅខែមេសា ឆ្នាំ ២០២១ លោក Phuc ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតីតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ ប្រធានាធិបតីវៀតណាម លាលែងពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម