Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ប្រកាសក្តែងៗថា រុស្ស៊ី នឹងឈ្នះក្នុងជម្លោះ នៅអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ថ្លែងកាលពីថ្ងៃពុធទី១៨ខែមករា អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតប្រព័ន្ធការពារដែនអាកាស ក្នុងទីក្រុង St Petersburg, លោក ពូទីន បានប្រកាសថា គ្មានអ្វីត្រូវសង្ស័យទេ រុស្ស៊ីនឹងទទួលបានជ័យជម្នះក្នុងជម្លោះនេះ បើទោះបីជាទទួលរងនូវភាពលំបាកផ្នែកយោធាជាច្រើនលើកនៅក្នុងការវាយលុករយៈពេលជិតមួយឆ្នាំរបស់ខ្លួនក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា “ការរួបរួម និងសាមគ្គីភាពរបស់ប្រជាជនរុស្ស៊ី, ភាពក្លាហាន និងវីរភាពរបស់អ្នកប្រយុទ្ធរបស់យើង ហើយជាការពិតណាស់ ការងារនៃបរិវេណឧស្សាហកម្មយោធា នឹងធានាបាននូវភាពជោគជ័យនៅក្នុងជម្លោះ”។

មុននេះ លោកពូទីនបានចូលរួមព្រឹត្តិការណ៍មួយ ជាមួយអតីតយុទ្ធជនដើម្បីប្រារព្ធខួបលើកទី៨០នៃការដកការឡោមព័ទ្ធទីក្រុង St Petersburg ក្នុងសង្រ្គាមលោកលើកទី២ ដែលកងកម្លាំងណាស៊ីអាល្លឺម៉ង់ បានបិទខ្ទប់អស់រយៈពេលជិត៩០០ថ្ងៃ។

លោកបានប្រាប់អតីតយុទ្ធជនសម័យសង្រ្គាមថា រុស្ស៊ីកំពុងប្រយុទ្ធនៅអ៊ុយក្រែន ដើម្បីការពារជនជាតិរុស្ស៊ី និងអ្នកនិយាយភាសារុស្សី ដែលរងការរើសអើងជាប្រព័ន្ធនៅអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ បានបដិសេធ​ការ​ចោទ​ប្រកាន់​នោះ ហើយ​និយាយ​ថា វិមាន​ក្រឹមឡាំង​បាន​ប្រើ​វា​ជា​លេស​សម្រាប់​អ្វីការ​រំលោភ​យកទឹក​ដី​យ៉ាង​គឃ្លើន។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ពូទីន កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរអ៊ុយក្រែននិយាយថា មនុស្សចំនួន១៤នាក់ រួមទាំងរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក Denys Monastyrskyy និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីក្នុងនាយកដ្ឋានរបស់លោកផងដែរនោះ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ជាយក្រុង កៀវ។

សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបានអះអាងថា កុមារម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ និង២៥នាក់ទៀត បានរងរបួសក្នុងឧបទ្ទវហេតុកាលពីថ្ងៃពុធនៅតំបន់ Brovary៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ រុស្ស៊ី ប្រកាសរុះរើទ្រង់ទ្រាយធំ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ២ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី

សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម