ព័ត៌មានអន្ដរជាតិ
កាសែត New York Times ៖ អ្វីៗនឹងប្រែប្រួល បើ អាមេរិក ផ្ដល់អាវុធឲ្យ អ៊ុយក្រែន វាយប្រហារឧបទ្វីបគ្រីមៀ
កាសែត New York Times បានរាយការណ៍ថា រដ្ឋបាលលោក Joe Biden កំពុងពិចារណាផ្តល់អាវុធចាំបាច់ទាំងអស់ដល់អ៊ុយក្រែនដើម្បីវាយប្រហារគោលដៅឧបទ្វីបគ្រីមៀ ស្របពេលដែលប្រតិបត្តិការសឹករបស់រុស្ស៊ីនៅតែអូសបន្លាយពេលជាង ១០ ខែមកនេះ ។

កាសែតអាមេរិកបានរាយការណ៍កាលពីថ្ងៃពុធថា ជំហររបស់ទីក្រុងកៀវក្នុងការចរចារកសន្តិភាពនាពេលខាងមុខនឹងមានការប្រែប្រួល ប្រសិនបើអាមេរិកផ្ដល់អាវុធចាំបាច់ទាំងអស់ឲ្យអ៊ុយក្រែន ហើយអ៊ុយក្រែនធ្វើការគំរាមកំហែងដល់ការគ្រប់គ្រងរបស់រុស្ស៊ីនៅតំបន់គ្រីមៀ ។
មន្ត្រីរដ្ឋបាលរបស់លោក Biden កំពុងពិភាក្សាជាមួយសមភាគីអ៊ុយក្រែន អំពីការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក រួមទាំងប្រព័ន្ធរ៉ុកកែតចល័តខ្ពស់ HIMARS និងរថពាសដែក Bradley ដើម្បីគ្របដណ្តប់គោលដៅដូចជា ស្ពានដែលតភ្ជាប់តំបន់គ្រីមៀជាមួយប្រទេសរុស្ស៊ី ។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋបាលលោក Biden មានការស្ទាក់ស្ទើរក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដែលទីក្រុងកៀវត្រូវការដើម្បីវាយប្រហារតំបន់គ្រីមៀ ដោយសារតែការភ័យខ្លាចថា វិធានការបែបនេះអាចបង្កឲ្យជម្លោះកាន់តែរីកធំឡើង ។
គួរបញ្ជាក់ថា របាយការណ៍របស់កាសែត New York Times បានកើតឡើង ចំពេលដែលរដ្ឋបាលលោក Biden អាចនឹងប្រកាសផ្ដល់កញ្ចប់ជំនួយយោធាបន្ថែមទៀតនៅថ្ងៃសុក្រនេះ ដែលនឹងរួមបញ្ចូលទាំងរថពាសដែក Stryker បន្ថែមពីលើកាំភ្លើងធំ និងគ្រាប់រំសេវផ្សេងៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន ប្រកាសក្តែងៗថា រុស្ស៊ី នឹងឈ្នះក្នុងជម្លោះ នៅអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ