Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky សុំឲ្យមេដឹកនាំពិភពលោកកុំគិតយូរក្នុងការជួយ អ៊ុយក្រែន ទប់ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀតដល់មេដឹកនាំពិភពលោកកុំឲ្យគិតយូរសម្រាប់​ការ​គាំទ្រ​បន្ថែម​ទៀតលើរដ្ឋាភិបាលទីក្រុងកៀវ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីថ្ងៃពុធ, លោក Zelensky បានជំរុញឲ្យមេដឹកនាំពិភពលោកធ្វើការសម្រេចចិត្តលឿនជាងមុន កុំឲ្យមានការស្ទាក់ស្ទើរក្នុងការផ្ដល់អាវុធធុនធ្ងន់ដល់ទីក្រុងកៀវ ដើម្បីប្រឆាំងនឹងប្រតិបត្តិការសឹករបស់រុស្ស៊ី ។

លោក​ប្រធានាធិបតីក៏បាន​កត់​សម្គាល់ផងដែរ​ថា ពិភពលោក​នៅ​តែមានការ​ស្ទាក់​ស្ទើរក្នុងការជួយអ៊ុយក្រែន​ ទាំងនៅ​ពេល​ដែល​រុស្ស៊ី​បាន​កាន់កាប់​តំបន់​គ្រីមៀ​ក្នុង​ឆ្នាំ ២០១៤ និងនៅ​ពេល​ដែល​រុស្ស៊ី​​ចូលលុកលុយ​ប្រទេស​របស់​លោក​កាលពី​ខែ​កុម្ភៈ​ ឆ្នាំមុន ​។

ចំណែកពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធខែលការពារដែនអាកាសសម្រាប់ទីក្រុងកៀវវិញ, លោក Zelensky បានបញ្ជាក់ថា “ការផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាសដល់អ៊ុយក្រែន ធ្វើយ៉ាងណាត្រូវតែលើសពីមីស៊ីលរបស់រុស្ស៊ីដែលវាយប្រហារជាបន្តបន្ទាប់លើអ៊ុយក្រែន” ។

ជាចុងក្រោយលោក Zelensky អះអាងថា “យើង​មិន​បាន​ចាប់​ផ្តើម​សង្គ្រាម​នេះ​នោះទេ ប៉ុន្តែ​ដាច់ខាតយើង​ត្រូវ​តែ​បញ្ចប់​វា ហើយសូមមេដឹកនាំពិភពលោកទាំងអស់ ជួយយើងបញ្ចប់សង្គ្រាមមួយនេះឲ្យបានលឿនផង ដើម្បីស្ដារឡើងវិញនូវសន្តិសុខ និងសន្តិភាពនៅអ៊ុយក្រែន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ្វីៗនឹងប្រែប្រួល បើ អាមេរិក ផ្ដល់អាវុធឲ្យ អ៊ុយក្រែន វាយប្រហារឧបទ្វីបគ្រីមៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម