ព័ត៌មានអន្ដរជាតិ
ណាតូ វាយបកភ្លាមៗ ក្រោយលោក ពូទីន ប្រកាសថា រុស្ស៊ីនឹងឈ្នះនៅអ៊ុយក្រែន
បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីអះអាងថា ទីក្រុងមូស្គូនឹងឈ្នះក្នុងជម្លោះនៅអ៊ុយក្រែននោះ អគ្គលេខាធិការអង្គការណាតូបាននិយាយថា លោក វ្ល៉ាឌីមៀរ ពូទីន មិនអាចឈ្នះលើសមរភូមិបានទេ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់អតីតយុទ្ធជន និងកម្មករ អំឡុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតសព្វាវុធក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃពុធទី១៨ខែមករា ប្រធានាធិបតីរុស្ស៊ី បាននិយាយដោយទំនុកចិត្តថា “ពិតណាស់ជ័យជម្នះនឹងទទួលបាន គ្មានអ្វីត្រូវសង្ស័យអំពីរឿងនេះទេ”។
លោកអះអាងថា រុស្ស៊ីបានព្យាយាមជាយូរមកហើយក្នុងការចរចារកដំណោះស្រាយចំពោះជម្លោះនៅតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៤ ហើយនិយាយថា ការលុកលុយរបស់ទីក្រុងមូស្គូ លើប្រទេសជិតខាង គឺមានបំណងបញ្ឈប់សង្រ្គាមដែលកំពុងបន្តនៅក្នុងតំបន់រវាងទីក្រុង កៀវ និងក្រុមផ្តាច់ខ្លួនគាំទ្រដោយទីក្រុងមូស្គូ។

ប៉ុន្តែអគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg បានវាយបកវិញភ្លាមៗ ចំពោះការអះអាងរបស់លោក ពូទីន ដោយប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Davos ប្រទេសស្វីសថា លោក ពូទីន មិនបានបង្ហាញពីសញ្ញានៃការត្រៀមខ្លួនសម្រាប់សន្តិភាពទេ ហើយថា មេទ័ពរុស្ស៊ីត្រូវតែដឹងថា គាត់គ្មានឱកាសឈ្នះក្នុងសមរភូមិឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក Stoltenberg បានហៅពេលនេះថាជា “ពេលវេលាដ៏សំខាន់” នៅក្នុងអ៊ុយក្រែន ហើយនិយាយថា ទីក្រុងកៀវត្រូវការអាវុធកាន់តែច្រើន ពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីយកឈ្នះលើប្រទេសរុស្ស៊ីបាន។

មុននេះ អគ្គលេខាធិការរងរបស់អង្គការណាតូ បានព្រមានប្រមុខយោធាកំពូលៗថា រុស្ស៊ីកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមបន្តទៀត ហើយថា ប្រទេសជាសមាជិករបស់ខ្លួនត្រូវតែត្រៀមលក្ខណៈសម្រាប់រយៈពេលវែង និងគាំទ្រអ៊ុយក្រែនឲ្យបានយូរតាមដែលអាចធ្វើទៅបាន។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំប្រមុខយោធា លោក Mircea Geoana បាននិយាយថា ប្រទេសណាតូ ត្រូវតែវិនិយោគបន្ថែមទៀតលើវិស័យការពារ បង្កើនការផលិតឧស្សាហកម្មយោធា និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីជួយឈ្នះជម្លោះនាពេលអនាគត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក ពូទីន ប្រកាសក្តែងៗថា រុស្ស៊ី នឹងឈ្នះក្នុងជម្លោះ នៅអ៊ុយក្រែន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា