ព័ត៌មានអន្ដរជាតិ
ផ្ទុះកប៉ាល់ដឹកប្រេងនៅ ថៃ បំផ្លាញផ្ទះជាង ៧០ ខ្នង និងមនុស្សស្លាប់-របួសជាង ១០ នាក់
ប្រទេសថៃ ៖ កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿង បានផ្ទុះឡើងដូចផ្ទុះគ្រាប់បរមាណូ ដែលកម្លាំងរញ្ជួយធ្វើឲ្យខូចខាតផ្ទះជាង ៧០ ខ្នង និងសម្លាប់មនុស្សជាច្រើននាក់ផងដែរ ខណៈក្រុមជាងកំពុងធ្វើការជួសជុល។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីព្រឹក ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុចភូមិ ៨ ឃុំឡេះយ៉ៃ ស្រុកមឿង ខេត្តសមុទ្រសុងក្រាម ប្រទេសថៃ ។

តាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា កប៉ាល់ទឹកខ្នាតយក្សមួយនេះ បានចូលចតដើម្បីធ្វើការជួសជុល តាំងពីថ្ងៃទី ១២ មកម្ល៉េះ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ខណៈដែលក្រុមជាងកំពុងជួសជុល ដោយខ្លះកំពុងផ្សារដែកផង ស្រាប់តែតួ កប៉ាល់មួយនេះ បានផ្ទុះឡើង ព្រមទាំងមានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅថែមទៀតផង។

នៅក្នុងហេតុការណ៍នោះដែរ រថយន្តអគ្គិភ័យប្រមាណជាង ១០ គ្រឿង បានសម្រុកមកជួយបាញ់ពន្លត់រហូតដល់ម៉ោង ១ និង ២៥ នាទី ទើបស្ងប់ ដោយសមត្ថកិច្ចបានអះអាងថា មានមនុស្សស្លាប់ភ្លាមៗចំនួន ២ នាក់ រីឯ ៤ នាក់ទៀត របួសធ្ងន់ កំពុងបញ្ជូនទៅសង្គ្រោះ ព្រមទាំងមានមនុស្សបាត់ខ្លួនចំនួន ៦ នាក់ផងដែរ។

យោងតាមតួលេខ កប៉ាល់នេះមានទម្ងន់ ២.៩៩៦ តោន និងអាចផ្ទុកប្រេងបាន ៣ លានលីត្រ ដោយឡែកពេលចូលចតដើម្បីជួសជុលនេះ គឺមានប្រេងនៅសល់ ៤៥.០០០ លីត្រ ហើយការផ្ទុះកប៉ាល់នេះ បានធ្វើឲ្យផ្ទះនៅក្នុងតំបន់នោះ ត្រូវបានខូចខាតជាង ៧០ ខ្នង និងងាប់សត្វឆ្កែ និងសត្វពាហនៈមួយចំនួនផងដែរ។
បច្ចុប្បន្ន ប្រជាពលរដ្ឋ កំពុងធ្វើការស្នើសុំឲ្យសមត្ថកិច្ចជំនាញ ជួយដោះស្រាយដើម្បីទាមទារសំណងដល់ពួកគាត់៕


អត្ថបទ ៖ សោ និយមរ័ត្ន
ចុចអាន ៖ ដឹងទេ យន្តហោះដែលធ្លាក់នៅ នេប៉ាល់ មានអាយុកាលប៉ុន្មានឆ្នាំ?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ