Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​ សម្លាប់សត្វមាន់ ៤៥ម៉ឺនក្បាល ដោយសារផ្ទុះជំងឺផ្តាសាយបក្សីថ្មី

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានជប៉ុនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូនេះថា ការផ្ទុះឡើងថ្មីនៃជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅក្នុងខេត្ត Gunma របស់ប្រទេសជប៉ុន ហើយការសម្លាប់សត្វមាន់ចំនួន ៤៥០ ០០០ក្បាល បានចាប់ផ្តើមរួចទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មានដដែលបានរាយការណ៍ថា ដំបូងជំងឺនេះត្រូវបានសង្ស័យនៅក្នុងកសិដ្ឋានមួយកន្លែងក្នុងទីក្រុង Maebashi ហើយក្រោយមក ការវិភាគហ្សែនបានបញ្ជាក់ពីវត្តមាននៃជំងឺគ្រុនផ្តាសាយបក្សី។

អាជ្ញាធរបានដាក់បម្រាមរួចហើយ លើការដឹកជញ្ជូនសត្វមាន់ និងស៊ុតក្នុងរង្វង់៣គីឡូម៉ែត្រ ជុំវិញចំណុចផ្ទុះ ក៏ដូចជាហាមឃាត់ការនាំចេញសត្វមាន់ និងស៊ុតនៅខាងក្រៅក្នុងរង្វង់១០គីឡូម៉ែត្រផងដែរ។

ដោយគិតទាំងការផ្ទុះឡើងចុងក្រោយនេះ ចំនួនសត្វមាន់ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសជប៉ុនក្នុងរដូវនេះបានកើនឡើងលើស១០លានក្បាលហើយ ដែលនេះជាចំនួនច្រើនបំផុតក្នុងប្រទេសជប៉ុន។

កាលពីរដូវមុន ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ ដល់ចុងខែមីនា ឆ្នាំ ២០២១ សត្វមាន់ចំនួន ៩.៨៧ លានក្បាលត្រូវបានសម្លាប់ ហើយមានការផ្ទុះឡើងចំនួន៥២កន្លែងនៅក្នុងខេត្តចំនួន១៨៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់លទ្ធផល នៃ អ្នកជំងឺសង្ស័យឆ្លង ជំងឺផ្តាសាយបក្សី ១៣ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៥ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៩ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៦ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម