ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងព្រមានថា ការផ្តល់អាវុធឲ្យអ៊ុយក្រែន វាយប្រហារទឹកដីរុស្ស៊ី នឹងធ្វើឲ្យជម្លោះឈានដល់កម្រិតថ្មី
សហរដ្ឋអាមេរិកត្រូវបានគេនិយាយថា កំពុងពិចារណាផ្តល់អាវុធដល់អ៊ុយក្រែនដើម្បីវាយប្រហារឧបទ្វីបគ្រីមៀ ដែលបានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីប្រជាជនជិត៩៧% បោះឆ្នោតគាំទ្រការបង្រួបបង្រួមឡើងវិញ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ការចែកចាយសព្វាវុធដ៏មានសក្ដានុពល ដែលអាចកំណត់គោលដៅរុស្ស៊ី ពីអ៊ុយក្រែន គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយនឹងធ្វើឲ្យជម្លោះឈានដល់កម្រិតថ្មីមួយទៀត។
លោកក៏បានសង្កត់ធ្ងន់ដែរថា ការអភិវឌ្ឍបែបនេះនឹងមិនល្អឡើយ សម្រាប់សន្តិសុខពិភពលោក និងតំបន់អឺរ៉ុប។
លោក Peskov បន្ថែមថា សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov ថា កងកម្លាំងរុស្ស៊ីនឹងឆ្លើយតបចំពោះការវាយប្រហារលើទឹកដីរុស្ស៊ី រួមទាំងនៅ គ្រីមៀ ផងដែរនោះ គឺបានឆ្លុះបញ្ចាំងពីជំហរផ្លូវការរបស់វិមានក្រឹមឡាំង។
លោក Antonov និយាយថា កងទ័ពរុស្ស៊ីនឹងបំផ្លាញរាល់សព្វាវុធ ដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតផ្ដល់ឲ្យអ៊ុយក្រែន និងសងសឹកការវាយប្រហារលើទឹកដីរុស្ស៊ី រួមទាំងនៅឧបទ្វីបគ្រីមៀផងដែរ។
ថ្មីៗនេះ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត បានប្រកាសការផ្គត់ផ្គង់ផ្នែកយោធាថ្មីដល់ទីក្រុងកៀវ រួមទាំងរថក្រោះប្រយុទ្ធ រថពាសដែក និងប្រព័ន្ធកាំភ្លើងធំផងដែរ។ ក្រសួងការបរទេសអាមេរិកនិយាយថា អ៊ុយក្រែន អាចមានលទ្ធភាពបើកការវាយប្រហារប្រឆាំងនឹងកងទ័ពរុស្ស៊ីនៅគ្រីមៀ ដោយសារអាវុធដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន។
កន្លងមក រុស្ស៊ីធ្លាប់បានផ្ញើលិខិតទៅបណ្តាប្រទេសណាតូ ដើម្បីតវ៉ាចំពោះការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដោយរដ្ឋមន្ត្រីការបរទេស Sergey Lavrov បានសង្កត់ធ្ងន់ថា រាល់អាវុធដែលបញ្ជូនទៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ប្តេជ្ញាកម្ទេចរាល់សព្វាវុធ ដែលលោកខាងលិចបញ្ជូនទៅឲ្យ កងទ័ពអ៊ុយក្រែន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ