Connect with us

ព័ត៌មានអន្ដរជាតិ

ថៃកប់ចោលសាច់ជ្រូកនាំចូលខុសច្បាប់ជាង​៧០០​តោន

បានផុស

នៅ

ថ្មីៗនេះ នៅក្នុងខេត្តភិតបុរី មានការរៀបចំពិធីកម្ទេចសាច់ជ្រូកចម្រុះជាង៧០០តោន ក្រោមអធិបតីលោក ឈ្លើមឆៃ សិរីអន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងដោយមានការចូលរួមពីនាយកដ្ឋានបសុសត្វ និងអង្គភាពពាក់ព័ន្ធ ជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់កាសែតថៃរ៉ាត់ បានបញ្ជាក់ថា ទីតាំងដែលបានប្រារព្ធពិធីនេះ គឺស្ថិតក្នុងឃុំសាមប្រាក់យ៉ា ស្រុកឆ:អាំ ខេត្តភិតបុរី ប្រទេសថៃ ដោយនៅទីនោះ គេសង្គេតឃើញអេស្កាកំពុងធ្វើសកម្មភាពកាយរណ្តៅយ៉ាងធំ ដើម្បីកប់សាច់ជ្រូកចម្រុះ ដែលក្នុងនោះមានដូចជាសាច់សុទ្ធ គ្រឿងក្នុង ជើង និងឆ្អឹងជំនី ជាដើម។ល។

ក្នុងនោះក៏មានក្រុមបសុសត្វ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគឆ្លង ព្រមទាំងបានរោយសុីម៉ង់ត៍ស ទៅលើសាច់ទាំងនោះផង មុននឹងកប់ទៅក្នុងដី។ ការបំផ្លាញសាច់ជ្រូកនេះ គឺដោយសារតែការនាំចូលខុសច្បាប់ផង និងការទប់ស្កាត់ក្រែងមានការប៉ះពាល់ដល់សុខភាពអ្នកបរិភោគផង។

យោងតាមរបាយការណ៍បានបញ្ជាក់ថា សាច់ជ្រូកដែលនាំចូលមកពីប្រទេសជិតខាងដោយគ្មានច្បាប់អនុញ្ញាត សរុបមានទម្ងន់ ៧២៣.៧៨៦ kg គិតជាទឹកប្រាក់សរុបមានរហូតដល់ ១២៣ លានបាត ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម