Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បើ ខ្លួនចាញ់នៅ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី ដែលស្និទ្ធនឹងលោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមអង្គការណាតូថា បរាជ័យរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន អាចបង្កឲ្យមានសង្រ្គាមនុយក្លេអ៊ែរ។

លោក Dmitry Medvedev
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Medvedev ដែលបម្រើការជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់លោក ពូទីន បាននិយាយនៅក្នុងសារបង្ហោះលើកម្មវិធី Telegram ថា “ការបរាជ័យរបស់មហាអំណាចនុយក្លេអ៊ែរនៅក្នុងសង្រ្គាមធម្មតា អាចបង្កឲ្យមានសង្រ្គាមនុយក្លេអ៊ែរ។ មហាអំណាចនុយក្លេអ៊ែរមិនដែលចាញ់ជម្លោះធំៗ ដែលជោគវាសនារបស់ពួកគេពឹងអាស្រ័យលើនោះទេ”។

លោកក៏បាននិយាយផងដែរថា សម្ព័ន្ធមិត្តយោធា និងមេដឹកនាំការពារជាតិលោកខាងលិចផ្សេងទៀត ដែលនឹងត្រូវជួបគ្នានៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន គួរតែពិចារណាពីហានិភ័យនៃគោលនយោបាយរបស់ពួកគេ។

គួរបញ្ជាក់ថា គោលលទ្ធិរបស់ទីក្រុងមូស្គូ អនុញ្ញាតឲ្យមានការវាយប្រហារនុយក្លេអ៊ែរ ពេលណាដែលអត្ថិភាពនៃរដ្ឋរងការគំរាមកំហែង។

ចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែនកាលពីជិតមួយឆ្នាំមុននៅថ្ងៃទី២៤ខែកុម្ភៈ លោក Medvedev បានលើកឡើងម្តងហើយម្តងទៀត នូវការគំរាមកំហែងប្រើនុយក្លេអ៊ែរ។

មកទល់ពេលនេះ រុស្ស៊ីនិងសហរដ្ឋអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរធំបំផុត គឺកាន់កាប់ប្រហែល៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោក។

បើយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបានឲ្យដឹងថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥៩៧៧គ្រាប់ ខណៈសហរដ្ឋអាមេរិកមាន ៥៤២៨គ្រាប់, ចិនមាន៣៥០គ្រាប់, បារាំងមាន២៩០គ្រាប់និងចក្រភពអង់គ្លេសមាន២២៥គ្រាប់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljzaeera

ចុចអាន៖ វិមានក្រឹមឡាំងព្រមានថា ការផ្តល់អាវុធឲ្យអ៊ុយក្រែន វាយប្រហារទឹកដីរុស្ស៊ី នឹងធ្វើឲ្យជម្លោះឈានដល់កម្រិតថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម