Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអព្យាក្រឹត ប្រកាសធ្វើសមយុទ្ធជាមួយរុស្ស៊ី និងចិន ចំពេលដ៏សំខាន់ (មានវីដេអូ)

បានផុស

នៅ

ប្រទេសអព្យាក្រឹតគឺអាហ្រ្វិកខាងត្បូង បានអញ្ជើញរុស្ស៊ី និងចិន ឲ្យមកចូលរួមធ្វើសមយុទ្ធសង្រ្គាមនៅខែក្រោយ។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa នឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធកងទ័ពជើងទឹកនៅឆ្នេរសមុទ្រភាគខាងកើតប្រទេស ជិតទីក្រុង Durban និង Richards Bay ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ខែកុម្ភៈ។

សមយុទ្ធ នឹងធ្វើឡើងអំឡុងខួបមួយឆ្នាំនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងធ្វើឲ្យអន្តរសជាតិ ផ្តោតអារម្មណ៍បន្ថែមទៀតលើប្រទេសអាហ្វ្រិកខាងត្បូង។

កងកម្លាំងការពារជាតិអាហ្រ្វិកខាងត្បូង និយាយថា សមយុទ្ធកងទ័ពជើងទឹកនៅខែក្រោយ នឹងពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើនរួចទៅហើយរវាងអាហ្វ្រិកខាងត្បូង រុស្ស៊ី និងចិន។ គោលបំណងនៃសមយុទ្ធនេះគឺ ចែករំលែកជំនាញប្រតិបត្តិការ និងចំណេះដឹង។

ប្រទេសទាំងបីក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹកដូចគ្នានេះដែរក្នុងឆ្នាំ២០១៩ នៅទីក្រុង Cape Town ខណៈរុស្ស៊ី និងចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងកើត កាលពីខែមុន។

ការ​ប្រកាស​នេះ ​ក៏​កើតឡើងផងដែរ ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក Sergei Lavrov ទៅ​បំពេញ​ទស្សនកិច្ច​នៅទីក្រុងប្រេតូរីយ៉ា និង​ជួប​ពិភាក្សា​ជាមួយ​សមភាគី​អាហ្វ្រិក​ខាង​ត្បូង Naledi Pandor។

រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយកាលពីឆ្នាំមុនថា ខ្លួនប្រកាន់ជំហរអព្យាក្រឹតលើបញ្ហាជម្លោះអ៊ុយក្រែន ហើយបានអំពាវនាវឲ្យមានកិច្ចសន្ទនា និងការទូត។ ទីក្រុងប្រេតូរីយ៉ា បាន​បដិសេធ​ថា ​ខ្លួន​មិនកាន់ជើងខាងណាទេ ហើយ​​អំពាវនាវ​ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធជាមួយ សម្ព័ន្ធមិត្តចាក់ទឹកមិនលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម