Connect with us

ព័ត៌មានអន្ដរជាតិ

សុំប្រពន្ធរួមដំណេកមិនបាន ប្តីខឹងដុតផ្ទះចោល

បានផុស

នៅ

បុរសម្នាក់អាយុ៣៣ឆ្នាំបានដុតផ្ទះប្រពន្ធរបស់គាត់ក្នុងខេត្ត Buriram ប្រទេសថៃកាលពីយប់ថ្ងៃអាទិត្យបន្ទាប់ពីស្រ្តីជាប្រពន្ធមិនព្រមរួមដំណេកជាមួយគាត់។

បុរសជាប្តីឈ្មោះ Narongchan Paksarom ត្រូវបានចាប់ខ្លួនដោយប៉ូលិសស្រុក Satuek។ ការធ្វើតេស្តទឹកនោមរបស់គាត់បានបង្ហាញថា គាត់មានសារធាតុញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសរូបនេះបានជិះម៉ូតូចេញពីលំនៅដ្ឋានរបស់គាត់ក្នុងស្រុក Satuek ទៅផ្ទះប្រពន្ធដែលមានចម្ងាយ២០គីឡូម៉ែត្រនៅម៉ោង១០:៣០យប់ថ្ងៃអាទិត្យ។

ស្រ្តីជាប្រពន្ធឈ្មោះ Ratchaneekorn Yeeram បានប្រាប់ប៉ូលិសថា បុរសជាប្តីបានមកផ្ទះរបស់នាងដោយមានស្លៀកតែកន្សែងពោះគោប៉ុណ្ណោះហើយថា គាត់និយាយគួរឲ្យខ្លាច។ ប៉ុន្តែនាងបានបដិសេធរួមដំណេកជាមួយគាត់ហើយបានចាកចេញពីផ្ទះជាមួយកូនពីរនាក់ដែលមានអាយុ៤ឆ្នាំនិង៩ឆ្នាំ។

ដោយសារតែកំហឹង បុរសរូបនោះបានដុតផ្ទះ។ អ្នកជិតខាងខ្លះបានប្រាប់ប៉ូលិសថា គាត់ក៏បានយកកាំបិតគំរាមអ្នកនៅទីនោះផងដែរ។

លោក Narongchan បានសារភាពប្រាប់ប៉ូលិសថា ខ្លួនពិតជាបានប្រព្រឹត្តិបទឧក្រិដ្ឋនេះមែនដោយសារតែកំហឹងព្រោះប្រពន្ធរបស់គាត់បានបដិសេធរួមដំណេកជាមួយគាត់។

ទោះបីជាយ៉ាងណាក៏ដោយ នាង Ratchaneekorn មិនជឿលើលេសនេះទេ។ នាងបន្ថែមថា សកម្មភាពរបស់ប្តីនាងគឺដោយសារតែឥទ្ធិពលនៃគ្រឿងញៀន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម