ព័ត៌មានអន្ដរជាតិ
ត្រឹម ២ ថ្ងៃប៉ុណ្ណោះលោក Zelensky បាត់មនុស្សជំនិតៗ ខណៈប្រតិបត្តិការសឹករបស់ រុស្ស៊ី នៅតែបន្ត
ត្រឹមតែរយៈពេល ២ ថ្ងៃប៉ុណ្ណោះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបាត់បង់មនុស្សជំនិតដែលធ្លាប់នៅក្បែរខ្លួនចំនួន ២ រូបក្នុងព្រឹត្តិការណ៍ផ្សេងៗគ្នា ស្របពេលដែលប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនអូសបន្លាយពេលជិត ១ ឆ្នាំ ។
លោក Zelensky បានប្រកាសបាត់បង់ទីប្រឹក្សាផ្ទាល់របស់លោកគឺលោក Aleksey Arestovich បន្ទាប់ពីមន្ត្រីជាន់ខ្ពស់រូបនេះបានលាលែងពីតំណែង ក្រោយហេតុការណ៍ធ្លាក់មីស៊ីលលើអគារលំនៅដ្ឋានក្នុងទីក្រុង Dnepr ។
ការប្រកាសលាលែងពីតំណែងរបស់លោក Aleksey Arestovich កើតឡើង បន្ទាប់ពីលោកបានសារភាពផ្ទាល់មាត់ថា អគារលំនៅដ្ឋាននៅទីក្រុង Dnepr រងការខ្ទេចខ្ទី និងបានសម្លាប់មនុស្សរាប់សិបនាក់នោះ គឺដោយសារតែកងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ទើបជាហេតុធ្វើឲ្យមីស៊ីលធ្លាក់លើអគារនោះតែម្ដង ។
រំលងបាន ១ ថ្ងៃ លោក Zelensky កាន់តែក្រពុលមុខ ដោយសារតែប្រធានាធិបតីអ៊ុយក្រែនរូបនេះបាត់មនុស្សជំនិតម្នាក់ទៀតគឺរដ្ឋមន្ត្រីមហាផ្ទៃលោក Denys Monastyrskyi ។
លោក Denys Monastyrskyi បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាចក្រនៅតំបន់ Brovary ភាគខាងកើតទីកៀវកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សចំនួន ១៨ នាក់ និងមនុស្សសរុប ២៦ នាក់រងរបួស ដោយក្នុងនោះមានកុមារ ១០ នាក់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AP
ចុចអាន ៖ លោក Zelensky សុំឲ្យមេដឹកនាំពិភពលោកកុំគិតយូរក្នុងការជួយ អ៊ុយក្រែន ទប់ រុស្ស៊ី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់