ព័ត៌មានអន្ដរជាតិ
រកឃើញ សត្វគីង្គក់យក្ស នៅប្រទេស អូស្រ្តាលី
សត្វគីង្គក់យក្សមួយក្បាល ត្រូវបានរកឃើញនៅក្នុងព្រៃទឹកភ្លៀង ភាគខាងជើងប្រទេសអូស្ត្រាលី។

វាមានទំហំធំជាងសត្វគីង្គក់ធម្មតា ៦ដង និងមានទម្ងន់២.៧គីឡូក្រាម ហើយអាចបំបែកឯតទគ្គកម្មពិភពលោក។
គីង្គក់ គឺជាប្រភេទសត្វ ដែលរងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអូស្រ្តាលី ហើយបច្ចុប្បន្នត្រូវបានគេប៉ាន់ស្មានថា មានជាង២ពាន់លានក្បាល។
អនុរក្សឧទ្យាន Kylee Gray បាននិយាយថា នាងស្ទើរតែមិនជឿនឹងភ្នែក នៅពេលប្រទះឃើញសត្វគីង្គក់ដ៏ធំបែបនេះជាលើកដំបូង ខណៈនាងល្បាតក្នុងរដ្ឋ Queensland។

ភ្លាមនោះ ក្រុមរបស់នាងបានចាប់សត្វគីង្គក់នេះ យកទៅថ្លឹង។ ពួកគេដឹងថា សត្វនេះច្បាស់ជាធ្ងន់ណាស់ ប៉ុន្តែមានការភ្ញាក់ផ្អើលដែលដឹងថា វាអាចបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ។
គួរបញ្ជាក់ថា កំណត់ត្រាពិភពលោក Guinness បច្ចុប្បន្នសម្រាប់សត្វគីង្គក់ធំបំផុត គឺមានទម្ងន់២.៦៥គីឡូក្រាម នៅប្រទេសស៊ុយអែត ក្នុងឆ្នាំ១៩៩១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ហូបប៉ះគីង្គក់ពុល ត្រូវដឹងពីរោគសញ្ញា និងវិធីសាស្ត្រជួយសង្រ្គោះអ្នកជំងឺទាន់ពេលវេលា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់