ព័ត៌មានអន្ដរជាតិ
ត្រឹម៣ថ្ងៃប៉ុណ្ណោះ យន្តហោះ៣គ្រឿងរបស់ក្រុមហ៊ុនតែមួយ មានបញ្ហាម៉ាស៊ីននៅលើអាកាស
យន្តហោះមួយគ្រឿងទៀតរបស់ក្រុមហ៊ុន Qantas ដែលធ្វើដំណើរចេញពីទីក្រុង មែលប៊ន ទៅកាន់ទីក្រុង ស៊ីដនី ត្រូវបង្ខំចិត្តហោះបកក្រោយ ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះពីរគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុនដដែលនេះ មានបញ្ហាម៉ាស៊ីន។

កាលពីថ្ងៃសុក្រទី២០ខែមករា ក្រុមហ៊ុនអាកាសចរណ៍នេះអះអាងថា អ្នកបើកយន្តហោះនៃជើងហោះហើរ QF430 ត្រូវបានជូនដំណឹងអំពីបញ្ហាម៉ាស៊ីនតិចតួច ហើយបានសម្រេចចិត្តហោះបកក្រោយ និងចុះចតភ្លាមៗនៅទីក្រុងមែលប៊ន។
យន្តហោះ Boeing 737 បានហោះចេញពីអាកាសយានដ្ឋាន Tullamarine នៅម៉ោង ៩:២៨នាទីព្រឹក មុនពេលហោះបកក្រោយ និងវិលត្រលប់មកព្រលានវិញនៅ៥០នាទីក្រោយមក។

រឿងនេះកើតឡើងបន្ទាប់ពីអ្នកបើកយន្តហោះក្រុមហ៊ុន Qantas នៃជើងហោះហើរ QF144 ចេញពីទីក្រុង អុកឡេន ទៅកាន់ទីក្រុង ស៊ីដនី ខូចម៉ាស៊ីនលើអាកាស កាលពីថ្ងៃពុធ។
នៅថ្ងៃបន្ទាប់ ជើងហោះហើរ QF101 ត្រូវបង្ខំចិត្តវិលត្រលប់ទៅអាកាសយានដ្ឋានក្រុងស៊ីដនីវិញ បន្ទាប់ពីមានបញ្ហាមេកានិច អំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសហ្វីជី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, NY Breaking
ចុចអាន៖ ទៅដល់ព្រលានចុះចត ទើបអ្នកដំណើរដឹងថា យន្តហោះដែលខ្លួនជិះ ខូចម៉ាស៊ីនតាំងពីលើអាកាស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ